ព្រះត្រៃបិដក ភាគ ៤០
(បើ) មិនទាន់ដល់គុណវិសេសនោះទេ នឹងមិនបពា្ឈប់ នូវព្យាយាមទៅវិញឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទំាងឡាយ គួរសិក្សាយ៉ាងនេះ។
[២៥២] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មាន ២ ប្រការ។ ធម៌ ២ ប្រការ គឺអ្វីខ្លះ។ គឺការពិចារណាឃើញ ដោយសេចក្តីរីករាយ ក្នុងសញ្ញោជនិយ
(១) ធម៌ទាំងឡាយ ១ ការពិចារណាឃើញ ដោយសេចក្តីនឿយណាយ ក្នុងសញ្ញោជនិយធម៌ទាំងឡាយ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកពិចារណាឃើញ ដោយសេចកី្តរីករាយ ក្នុងសញ្ញោជនិយធម៌ទាំងឡាយ រមែងលះបង់រាគៈមិនបាន លះបង់ទោសៈមិនបាន លះបង់មោហៈមិនបានទេ លុះលះបង់រាគៈមិនបាន លះបង់ទោសៈមិនបាន លះបង់មោហៈមិនបានហើយ រមែងមិនរួចចាកជាតិ ជរា មរណៈ សោកៈ បរិទេវៈ (សេចក្តីខ្សឹកខ្សួល) សេចក្តីទុក្ខទោមនស្ស សេចក្តីចង្អៀតចិត្ត តថាគតពោលថា ភិក្ខុនោះ មិនបានរួចផុត អំពីសេចក្តីទុក្ខឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកពិចារណាឃើញ ដោយសេចក្តីនឿយណាយ ក្នុងសញ្ញោជនិយធម៌ទាំងឡាយ រមែងលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈបាន លុះលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈបានហើយ
(១) ធម៌ជាបច្ច័យ នៃសញ្ញោជនៈ ១០ប្រការ។
ID: 636852730552044657
ទៅកាន់ទំព័រ៖