ព្រះត្រៃបិដក ភាគ ៤០

​លុះ​បុគ្គល​នោះ​ ​ពិចារណា​ ​ដូច្នេះហើយ​ ​ក៏​លះបង់​កាយទុច្ចរិត​ ​ចំរើន​កាយសុចរិត​ ​លះបង់​វចីទុច្ចរិត​ ​ចំរើន​វចីសុចរិត​ ​លះបង់​មនោ​ទុច្ចរិត​ ​ចំរើន​មនោសុចរិត​ ​ហើយ​រក្សាខ្លួន​ ​ឲ្យ​បរិសុទ្ធ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​កំឡាំង​ ​គឺ​ការពិចារណា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​កំឡាំង​ ​គឺ​ភាវនា​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​កំឡាំង​ទាំង​ ​២​ ​ប្រការ​នោះ​ ​កំឡាំង​ ​គឺ​ភាវនា​នេះ​ ​ឈ្មោះថា​ ​កំឡាំង​ញាណ​ ​របស់​សេក្ខបុគ្គល​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​នោះ​ ​អាស្រ័យ​កំឡាំង​ញាណ​ ​របស់​សេក្ខបុគ្គល​ ​ហើយក៏​លះបង់​ ​នូវ​រាគៈ​ ​លះបង់​នូវ​ទោសៈ​ ​លះបង់​នូវ​មោហៈ​ ​លុះ​លះបង់​នូវ​រាគៈ​ ​លះបង់​នូវ​ទោសៈ​ ​លះបង់​នូវ​មោហៈ​បាន​ហើយ​ ​ទើប​មិន​ធ្វើអំពើ​ ​ដែល​ជាអកុសល​ ​មិន​សេពគប់​នូវ​អំពើ​ ​ដែល​ជា​បាប​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​កំឡាំង​ ​គឺ​ភាវនា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កំឡាំង​ ​មាន​ ​២​ ​ប្រការ​ ​នេះឯង​។​ ​
 ​[​២៥៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កំឡាំង​នេះ​ ​មាន​ ​២​ ​ប្រការ​។​ ​កំឡាំង​ ​២​ ​ប្រការ​ ​គឺ​អី្វ​ខ្លះ​។​ ​កំឡាំង​ ​គឺ​ការពិចារណា​ ​១​ ​កំឡាំង​ ​គឺ​ភាវនា​ ​១​។​ ​
ថយ | ទំព័រទី ១១៥ | បន្ទាប់
ID: 636852731509499421
ទៅកាន់ទំព័រ៖