ព្រះត្រៃបិដក ភាគ ៤០

​ចំ​រើ​ននូវបស្ស​ទិ្ធ​សម្ពោ​ជ្ឈង្គ​.​.​.​ ​ចំរើន​នូវ​សមា​ធិ​សម្ពោ​ជ្ឈង្គ​.​.​.​ ​ចំរើន​នូវ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ដែល​អាស្រ័យ​វិវេក​ ​អាស្រ័យ​វិរាគ​ ​អាស្រ័យ​និរោធ​ ​បង្អោន​ទៅ​ ​ដើម្បី​លះបង់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​កំឡាំង​ ​គឺ​ភាវនា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កំឡាំង​ ​មាន​ ​២​ ​ប្រការ​ ​នេះឯង​។​ ​
 [​២៥៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កំឡាំង​នេះ​ ​មាន​ ​២​ ​ប្រការ​។​ ​កំឡាំង​ ​២​ ​ប្រការ​ ​តើ​អី្វ​ខ្លះ​។​ ​កំឡាំង​ ​គឺ​ការពិចារណា​ ​១​ ​កំឡាំង​ ​គឺ​ភាវនា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កំឡាំង​ ​គឺ​ការពិចារណា​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ពិចារណា​ឃើញ​ ​ដូច្នេះ​ថា​ ​ផល​ដ៏​លាមក​ ​របស់​កាយទុច្ចរិត​ ​(​តែង​មាន​)​ ​ក្នុង​លោក​នេះ​ផង​ ​ក្នុង​លោកខាងមុខ​ផង​ ​ផល​ដ៏​លាមក​ ​របស់​វចីទុច្ចរិត​ ​(​តែង​មាន​)​ ​ក្នុង​លោក​នេះ​ផង​ ​ក្នុង​លោកខាងមុខ​ផង​ ​ផល​ដ៏​លាមក​ ​របស់​មនោ​ទុច្ចរិត​ ​(​តែង​មាន​)​ ​ក្នុង​លោក​នេះ​ផង​ ​ក្នុង​លោកខាងមុខ​ផង​ ​លុះ​បុគ្គល​នោះ​ ​ពិចារណា​ ​ដូច្នេះហើយ​ ​ទើប​លះបង់​កាយទុច្ចរិត​ ​ចំរើន​កាយសុចរិត​ ​លះបង់​វចីទុច្ចរិត​ ​ចំរើន​ ​វចីសុចរិត​ ​លះបង់​មនោ​ទុច្ចរិត​ ​ចំរើន​មនោសុចរិត​ ​ហើយ​រក្សាខ្លួន​ ​ឲ្យ​បរិសុទ្ធ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​កំឡាំង​ ​គឺ​ការពិចារណា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កំឡាំង​ ​គឺ​ភាវនា​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ
ថយ | ទំព័រទី ១១៧ | បន្ទាប់
ID: 636852731987316750
ទៅកាន់ទំព័រ៖