ព្រះត្រៃបិដក ភាគ ៤០

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​ភិក្ខុ​ជា​អ្នក​ត្រូវ​អា​បតិ្ត​ ​ពិចារណា​ឃើញ​ ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​ត្រូវ​អា​បតិ្ត​ណាមួយ​ ​ដែល​ជាអកុសល​ ​ដោយ​កាយ​ហើយ​ ​ហេតុ​ដូច្នោះ​ ​បាន​ជា​ភិក្ខុ​នោះ​ ​បានឃើញ​អាត្មាអញ​ ​ត្រូវ​អា​បតិ្ត​ណាមួយ​ ​ជាអកុសល​ ​ដោយ​កាយ​មិនខាន​ ​ប្រសិនបើ​អាត្មាអញ​ ​មិន​ត្រូវ​អា​បតិ្ត​ណាមួយ​ ​ជាអកុសល​ ​ដោយ​កាយ​ទេ​ ​ភិក្ខុ​នោះ​ ​ក៏​មិន​គប្បី​ឃើញ​អាត្មាអញ​ ​ត្រូវ​អា​បតិ្ត​ណាមួយ​ ​ជាអកុសល​ដោយ​កាយ​ឡើយ​ ​មួយវិញទៀត​ ​ព្រោះ​អាត្មាអញ​ ​បាន​ត្រូវ​អា​បតិ្ត​ណាមួយ​ ​ជាអកុសល​ដោយ​កាយ​ ​បាន​ជា​ភិក្ខុ​នោះ​ ​ឃើញ​អាត្មាអញ​ ​ត្រូវ​អា​បតិ្ត​មួយ​ ​ជាអកុសល​ដោយ​កាយ​មិនខាន​ ​លុះ​ភិក្ខុ​នោះ​ ​ឃើញ​អាត្មាអញ​ ​ត្រូវ​អា​បតិ្ត​ណាមួយ​ ​ដោយ​កាយ​ហើយ​ ​ក៏​អាក់អន់​ចិត្ត​ ​លុះ​ភិក្ខុ​នោះ​ ​អាក់អន់​ចិត្ត​ហើយ​ ​ទើបបាន​ពោល​ពាក្យ​ ​មិនជា​ទី​ពេញចិត្ត​ ​នឹង​អាត្មាអញ​ ​កាល​ភិក្ខុ​នោះ​ ​ពោល​ពាក្យ​មិនជា​ទី​ពេញចិត្ត​ហើយ​ ​អាត្មាអញ​ ​ក៏​អាក់អន់​ចិត្ត​ដែរ​ ​កាលបើ​អាត្មាអញ​ ​អាក់អន់​ចិត្ត​ហើយ​ ​ទើប​ប្រាប់​ដល់​ពួក​ភិក្ខុ​ដទៃ​ថា​ ​
ថយ | ទំព័រទី ១២០ | បន្ទាប់
ID: 636852732660145234
ទៅកាន់ទំព័រ៖