ព្រះត្រៃបិដក ភាគ ៤០
ទោស ត្រូវលើខ្ញុំករុណាហើយ ព្រោះអធិករណ៍នោះ ដូចជាទោស ត្រូវអ្នកថ្វាយសួយ ព្រោះនាំរបស់រត់ពន្ធ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឈ្មោះថា ភិក្ខុជាអ្នកត្រូវអាបតិ្ត ពិចារណា នូវខ្លួនដោយខ្លួនឯង ឲ្យត្រឹមត្រូវ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកចោទ ពិចារណានូវខ្លួន ដោយខ្លួនឯង ឲ្យត្រឹមត្រូវ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុជាអ្នកចោទ ពិចារណា ឃើញដូច្នេះថា ភិក្ខុនេះ ត្រូវអាបតិ្តណាមួយ ជាអកុសលដោយកាយហើយ ហេតុដូច្នេះ បានជាអាត្មាអញ ឃើញភិក្ខុនេះ ត្រូវអាបតិ្តណាមួយ ជាអកុសលដោយកាយ ប្រសិនបើភិក្ខុនេះ មិនគប្បីត្រូវអាបតិ្តណាមួយ ជាអកុសលដោយកាយទេ អាត្មាអញ ក៏មិនគប្បីឃើញភិក្ខុនេះ ត្រូវអាបតិ្តណាមួយ ជាអកុសលដោយកាយឡើយ មួយវិញទៀត ព្រោះភិក្ខុនេះ ត្រូវអាបតិ្តណាមួយ ជាអកុសលដោយកាយ បានជាអាត្មាអញ ឃើញភិក្ខុនេះ ត្រូវអាបតិ្តណាមួយ ជាអកុសលដោយកាយ លុះអាត្មាអញ ឃើញភិក្ខុនេះ ត្រូវអាបតិ្តណាមួយ ជាអកុសលដោយកាយហើយ ក៏មានសេចកី្តអាក់អន់ចិត្ត
ID: 636852732949361776
ទៅកាន់ទំព័រ៖