ព្រះត្រៃបិដក ភាគ ៤០

​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​សត្វ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​លុះ​ទំ​លាយ​រាងកាយ​ ​បន្ទាប់​អំពី​មរណៈ​ ​ទៅ​កើត​ ​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​យ៉ាងនេះ​ ​ព្រោះ​អំពើ​ដែល​ខ្លួន​ធ្វើ​ផង​ ​មិន​ធ្វើ​ផង​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​ដែល​បណ្តាល​ឲ្យ​សត្វ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​លុះ​ទំ​លាយ​រាងកាយ​ ​បន្ទាប់​អំពី​មរណៈ​ ​ទៅ​កើត​ក្នុង​សុគតិ​ ​សួគ៌​ ​ទេវលោក​។​ ​ម្នាល​ព្រាហ្មណ៍​ ​សត្វ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​លុះ​ទំ​លាយ​រាងកាយ​ ​បន្ទាប់​អំពី​មរណៈ​ ​ទៅ​កើត​ក្នុង​សុគតិ​ ​សួគ៌​ ​ទេវលោក​ ​យ៉ាងនេះ​ ​ព្រោះ​អំពើ​ដែល​ខ្លួន​ធ្វើ​ផង​ ​មិន​ធ្វើ​ផង​។​ ​ព្រាហ្មណ៍​ក្រាបបង្គំទូល​ថា​ ​ភាសិត​របស់​ព្រះ​គោតម​ដ៏​ចំរើន​នេះ​ ​សង្ខេប​ពេក​ណាស់​ ​ខ្ញុំ​ព្រះអង្គ​ ​មិន​អាច​នឹង​ដឹង​សេ​ចកី្ត​ ​ដោយ​ពិស្តារ​បានទេ​។​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ទ្រង់​សំដែងធម៌​ ​តាម​ទំនង​ ​ដែល​ខ្ញុំ​ព្រះអង្គ​ ​គប្បី​ចូលចិត្ត​ ​នូវ​សេចក្តី​នៃ​ភាសិត​ ​ដែល​ព្រះ​គោតម​ដ៏​ចំរើន​ ​ទ្រង់​សំដែង​ ​ដោយសង្ខេប​នេះ​ ​ដោយ​សេ​ចកី្ត​ពិស្តារ​ឲ្យ​ទាន​។​ ​ម្នាល​ព្រាហ្មណ៍​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​ស្តាប់​ ​ចូរ​ប្រុង​ចិត្ត​ឲ្យ​ស្រួលបួល​ចុះ​ ​តថាគត​នឹង​សំដែង​។​ ​ជានុ​ស្សោ​ណី​ព្រាហ្មណ៍​ ​ទទួល​ព្រះពុទ្ធដីកា​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​
ថយ | ទំព័រទី ១២៥ | បន្ទាប់
ID: 636852733824231816
ទៅកាន់ទំព័រ៖