ព្រះត្រៃបិដក ភាគ ៤០

​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​សត្វ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ធ្វើ​តែ​កាយទុច្ចរិត​ ​មិន​ធ្វើ​កាយសុចរិត​ ​ធ្វើ​តែ​វចីទុច្ចរិត​ ​មិន​ធ្វើ​វចីសុចរិត​ ​ធ្វើ​តែ​មនោ​ទុច្ចរិត​ ​មិន​ធ្វើ​មនោសុចរិត​ ​ម្នាល​ព្រាហ្មណ៍​ ​សត្វ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​លុះ​ទំ​លាយ​រាងកាយ​ ​បន្ទាប់​អំពី​មរណៈ​ ​តែង​ទៅ​កើត​ក្នុង​អបាយ​ ​ទុ​គតិ​ ​វិនិបាត​ ​នរក​ ​យ៉ាងនេះ​ ​ព្រោះ​អំពើ​ដែល​ខ្លួន​ធ្វើ​ផង​ ​មិន​ធ្វើ​ផង​ ​ដូច្នេះ​ ​ម្នាល​ព្រាហ្មណ៍​ ​ឯ​សត្វ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ធ្វើ​តែ​កាយសុចរិត​ ​មិន​ធ្វើ​កាយទុច្ចរិត​ ​ធ្វើ​តែ​វចីសុចរិត​ ​មិន​ធ្វើ​វចីទុច្ចរិត​ ​ធ្វើ​តែ​មនោសុចរិត​ ​មិន​ធ្វើ​មនោ​ទុច្ចរិត​ ​ម្នាល​ព្រាហ្មណ៍​ ​សត្វ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​លុះ​ទំ​លាយ​ ​រាងកាយ​ ​បន្ទាប់​អំពី​មរណៈ​ ​តែង​ទៅ​កើត​ក្នុង​សុគតិ​ ​សួគ៌​ ​ទេវលោក​ ​យ៉ាងនេះ​ ​ព្រោះ​អំពើ​ ​ដែល​ខ្លួន​ធ្វើ​ផង​ ​មិន​ធ្វើ​ផង​ ​ដូច្នេះ​។​ ​ព្រាហ្មណ៍​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពិរោះ​ណាស់​។​ ​បេ​។​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ជ្រាប​នូវ​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​ឧបាសក​ ​អ្នក​ដល់​នូវ​សរណៈ​ ​ស្មើដោយ​ជីវិត​ ​ចាប់​ដើម​តាំង​អំពី​ថ្ងៃនេះ​តទៅ​។​
ថយ | ទំព័រទី ១២៦ | បន្ទាប់
ID: 636852734015162736
ទៅកាន់ទំព័រ៖