ព្រះត្រៃបិដក ភាគ ៤០
គឺបុគ្គល សំដែងនូវពាក្យ ដែលព្រះតថាគត មិនបានសំដែង មិនបានពោល ថាជាពាក្យ ដែលព្រះតថាគត មិនបានសំដែង មិនបានពោល ១ បុគ្គលសំដែងនូវពាក្យ ដែលព្រះតថាគត បានសំដែង បានពោល ថាជាពាក្យ ដែលព្រះតថាគត បានសំដែង បានពោល ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ២ ពួកនេះឯង មិនពោលបង្កាច់ព្រះតថាគតឡើយ។
[២៧០] ម្នាលភិក្ខុទាំងឡាយ បុគ្គល ២ ពួកនេះ តែងពោលបង្កាច់ព្រះតថាគត។ បុគ្គល ទាំង ២ ពួក តើដូចម្តេច។ គឺបុគ្គល ដែលសំដែងសូត្រ មានសេចកី្តជាបុគ្គលាធិដ្ឋាន
(១) ថាជាសូត្រមានសេចកី្តជាធម្មាធិដ្ឋានទៅវិញ ១ ដែលសំដែងសូត្រ មានសេចកី្តជាធម្មាធិដ្ឋាន
(២) ថាជាសូត្រ មានសេចក្តីជាបុគ្គលាធិដ្ឋានទៅវិញ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ២ ពួកនេះ តែងពោលបង្កាច់ព្រះតថាគត។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ២ ពួកនេះ មិនពោលបង្កាច់ ព្រះតថាគតទេ។ បុគ្គល ២ ពួក តើដូចម្តេច។
(១) បានដល់ព្រះសូត្រ ដែលសំដែងបុគ្គលាធិដ្ឋាន ដូចទ្រង់សំដែងថា ម្នាលភិក្ខុទាំងឡាយ បុគ្គលពួក ១ បុគ្គលពួក ២ បុគ្គលពួក ៣ បុគ្គលពួក ៤ ជាដើម ហៅថា ព្រះសូត្រជានេយ្យត្ថ។ (២) បានដល់ព្រះសូត្រ ដែលសំដែងជាធម្មាធិដ្ឋាន ដូចសំដែងថា អនិច្ចំ ទុក្ខំ អនត្តា ជាដើម ហៅថា ព្រះសូត្រជានីតត្ថ (អដ្ឋកថា)។
ID: 636852735914741386
ទៅកាន់ទំព័រ៖