ព្រះត្រៃបិដក ភាគ ៤០
[៤០] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលបុគ្គលមិនបានទូន្មាន មិនបានគ្រប់គ្រង មិនបានរក្សា មិនបានសង្រួមហើយ តែងប្រព្រឹត្ត ទៅ ដើម្បីឲ្យខូចប្រយោជន៍យ៉ាងធំ ដូចចិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ចិត្តដែល បុគ្គលមិនបានទូន្មាន មិនបានគ្រប់គ្រង មិនបានរក្សា មិនបានសង្រួមហើយ តែងប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍ យ៉ាងធំ។
[៤១] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលបុគ្គលបានទូន្មាន បានគ្រប់គ្រង បានរក្សា បានសង្រួមហើយ តែងប្រព្រឹត្តទៅ ដើម្បី ប្រយោជន៍យ៉ាងធំ ដូចចិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលបុគ្គលបានទូន្មាន បានគ្រប់គ្រង បានរក្សា បានសង្រួមហើយ តែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍យ៉ាងធំ។
ចប់ វគ្គ ទី៤។
[៤២] ម្នាលភិក្ខុទាំងឡាយ ចុងគ្រាប់ស្រូវខ្សាយក្ដី ចុងគ្រាប់ស្រូវដំណើបក្តី ដែលបុគ្គលរៀបចំមិនត្រូវទំនង គឺមិនឲ្យមានចុងឡើងលើទេ បុគ្គលសង្កត់ដោយដៃ ឬជាន់ដោយជើង នឹងមុតដៃ ឬជើង នឹងធ្វើឈាមឲ្យផុលឡើងបាន ហេតុដូច្នេះ មិនដែលមានទេ រឿងនោះ ព្រោះ
ID: 636852701586717935
ទៅកាន់ទំព័រ៖