ព្រះត្រៃបិដក ភាគ ៤០

 ​[​២៨០​]​ ​គ្រានោះ​ ​អនាថបិណ្ឌិក​គហបតី​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​អនាថ​បិ​ណិ្ឌ​ក​គហបតី​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទកិ្ខ​ណេយ្យ​បុគ្គល​ក្នុង​លោក​ ​មាន​ប៉ុន្មាន​ពួក​ ​មួយទៀត​ ​បុគ្គល​គួរឲ្យ​ទាន​ ​ក្នុង​បុគ្គល​ដូចម្តេច​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​គហបតី​ ​ទក្ខិណេយ្យ​បុគ្គល​ក្នុង​លោក​ ​មាន​ពីរ​ពួក​ ​គឺ​សេក្ខបុគ្គល​ ​១​ ​អសេក្ខ​បុគ្គល​ ​១​។​ ​ម្នាល​គហបតី​ ​ទក្ខិណេយ្យ​បុគ្គល​ក្នុង​លោក​ ​មាន​ពីរ​ពួក​នេះ​ ​មួយវិញទៀត​ ​បុគ្គល​គួរឲ្យ​ទាន​ ​ក្នុង​បុគ្គល​ពួក​នេះ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ ​ដូច្នេះ​ ​លុះ​សុគត​ជា​សាស្តា​ ​ទ្រង់​មានព្រះតម្រាស់​ ​ដូច្នេះហើយ​ ​ក៏​ទ្រង់​ពោល​ដូច្នេះ​ ​តទៅទៀត​ថា​ ​
​សេក្ខ​បុ​គ្គ​លកី្ត​ ​អសេក្ខ​បុ​គ្គ​លកី្ត​ ​ជា​បុគ្គល​គួរ​ទទួលទាន​ ​របស់​អ្នកឲ្យ​ទាន​ក្នុង​លោក​នេះ​ ​បុគ្គល​ទាំងនោះ​ ​ជា​អ្នកប្រតិបត្តិ​ត្រង់​ ​ដោយ​កាយ​ ​វាចា​ ​ឬ​ចិត្ត​ ​ជា​ស្រែបុណ្យ​ដ៏​ប្រសើរ​ ​របស់​អ្នកឲ្យ​ទាន​ ​ឯ​ទាន​ដែល​បុគ្គល​ឲ្យហើយ​ ​ចំពោះ​បុគ្គល​ពួក​នេះ​ ​ជា​ទាន​មានផល​ច្រើន​។​ ​
ថយ | ទំព័រទី ១៤០ | បន្ទាប់
ID: 636852737749656337
ទៅកាន់ទំព័រ៖