ព្រះត្រៃបិដក ភាគ ៤០

 ​[​២៨១​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ក៏​គង់នៅ​ក្នុង​ប្រាសាទ​ ​នៃ​មិគា​រមាតា​ ​ក្នុង​បុព្វារាម​ ​ទៀប​ក្រុង​សាវត្ថី​ដែរ​។​ ​ក្នុង​ទីនោះ​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ហៅ​ពួក​ភិក្ខុ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដ៏​មាន​អាយុ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ទទួល​ថេរ​វាចា​ ​របស់​ព្រះ​សារីបុត្ត​មាន​អាយុ​ថា​ ​អាវុសោ​។​ ​ទើប​ព្រះ​សារីបុត្ត​មាន​អាយុ​ ​មាន​ថេរ​វាចា​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​នឹង​សំដែង​នូវ​បុគ្គល​ ​ដែល​មាន​សញ្ញោជនៈ​ខាងក្នុង​ផង​ ​នូវ​បុគ្គល​ ​ដែល​មាន​សញ្ញោជនៈ​ ​ខាងក្រៅ​ផង​ ​អ្នក​ទាំងឡាយ​ ​ចូរ​ចាំ​ស្តាប់​នូវ​បុគ្គល​នោះ​ ​ចូរ​ប្រុង​ចិត្ត​ ​ឲ្យ​ប្រពៃ​ចុះ​ ​ខ្ញុំ​នឹង​សំដែង​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ថេរ​វាចា​ ​របស់​ព្រះ​សារីបុត្ត​មាន​អាយុ​ថា​ ​ករុណា​ ​អាវុសោ​។​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​បាន​សំដែង​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ ​បុគ្គល​ ​ដែល​មាន​សញ្ញោជនៈ​ខាងក្នុង​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​អ្នកមានសីល​សង្រួម​ ​ក្នុង​បាតិមោក្ខ​សំវរៈ​ ​បរិបូណ៌​ដោយ​ ​អាចារៈ​ ​និង​គោ​ចរៈ​ ​ឃើញ​ភ័យ​ចំពោះ​ទោស​តិចតួច​ ​សមាទាន​សិក្សា​ ​ក្នុង​សិក្ខាបទ​ទាំងឡាយ​
ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 636852737941167291
ទៅកាន់ទំព័រ៖