ព្រះត្រៃបិដក ភាគ ៤០

​ភិក្ខុ​ជា​អ្នកមានសីល​ ​សង្រួម​ក្នុង​បាតិមោក្ខ​សំវរៈ​ ​បរិបូណ៌​ ​ដោយ​អាចារៈ​ ​និង​គោ​ចរៈ​ ​ឃើញ​ភ័យ​ចំពោះ​ទោស​តិចតួច​ ​សមាទាន​សិក្សា​ ​ក្នុង​សិក្ខាបទ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​ប្រតិ​បតិ្ត​ ​ដើម្បី​នឿយណាយ​ ​ដើម្បី​ប្រាសចាក​តម្រេក​ ​ដើម្បី​រលត់​ទៅ​នៃ​កាម​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​ប្រតិបត្តិ​ ​ដើម្បី​នឿយណាយ​ ​ដើម្បី​ប្រាសចាក​តម្រេក​ ​ដើម្បី​រលត់​ទៅ​ ​នៃ​ភព​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​ប្រតិបត្តិ​ ​ដើម្បីឲ្យ​អស់​ទៅ​ ​នៃ​តណ្ហា​ ​ភិក្ខុ​នោះ​ ​ប្រតិ​បតិ្ត​ ​ដើម្បីឲ្យ​អស់​ទៅ​ ​នៃ​លោភ​ ​លុះ​ភិក្ខុ​នោះ​ ​ទំ​លាយ​រាងកាយ​ ​ខាងមុខ​អំពី​មរណៈ​ ​ទៅ​កើត​ក្នុង​ទេវនិកាយ​ ​ណាមួយ​ ​លុះ​ភិក្ខុ​នោះ​ ​ច្យុត​អំពី​ទេវនិកាយ​នោះ​ ​ជា​អ្នក​មិន​មានដំណើរ​មកកាន់​កាមធាតុ​នេះ​ទៀត​ឡើយ​ ​ម្នាល​អាវុសោ​ ​នេះ​ហៅថា​ ​បុគ្គល​មាន​សញ្ញោជនៈ​ខាងក្រៅ​ ​ជា​អ្នក​មិន​មានដំណើរ​មកកាន់​កាមធាតុ​នេះ​ទៀត​ឡើយ​។​ ​លំដាប់នោះ​ ​មាន​ទេវតា​ច្រើន​អង្គ​ ​ឈ្មោះ​ ​សម​ចិ​ត្តា​ ​(​មាន​អត្តភាព​ល្អិត​)​ ​នាំគ្នា​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ទេវតា​ទាំងនោះ​ ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 636852738332309663
ទៅកាន់ទំព័រ៖