ព្រះត្រៃបិដក ភាគ ៤០
បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តដ៏មានអាយុ អង្គនុ៎ះ សំដែងបុគ្គល ដែលមានសញ្ញោជនៈខាងក្នុងផង បុគ្គលដែលមានសញ្ញោជនៈខាងក្រៅផង ដល់ពួកភិក្ខុ នៅនាប្រាសាទ នៃមិគារមាតា ក្នុងបុព្វារាម បពិត្រព្រះអង្គដ៏ចំរើន ពួកបរិស័ទមានចិត្តរីករាយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ អាស្រ័យសេចកី្តអនុគ្រោះ ទ្រង់ស្តេចចូលទៅរកព្រះសារីបុត្តមានអាយុផងចុះ។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួលនិមន្ត ដោយតុណ្ហីភាព។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរបាត់ព្រះអង្គ ចេញពីវិហារជេតពន ទៅប្រតិស្ឋាន ត្រង់ទីចំពោះមុខព្រះសារីបុត្តដ៏មានអាយុ នៅនាប្រាសាទ នៃមិគារមាតា ក្នុងបុព្វារាម (ក្នុងមួយរំពេច) ដូចបុរសអ្នកមានកំឡាំង លាដៃដែលបត់ចូល ឬបត់ដៃ ដែលលាចេញ ដូច្នោះដែរ។ ព្រះដ៏មានព្រះភាគ គង់លើអាសនៈ ដែលគេក្រាលថ្វាយហើយ។ ឯព្រះសារីបុត្តមានអាយុ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះសារីបុត្តមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលសារីបុត្ត ក្នុងទីនេះ មានពួកទេវតាច្រើនអង្គ ឈ្មោះ សមចិត្តា
ID: 636852738494978967
ទៅកាន់ទំព័រ៖