ព្រះត្រៃបិដក ភាគ ៤០

​នាំគ្នា​ចូល​មករ​កត​ថា​គត​ ​លុះ​ចូល​មកដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​តថាគត​ ​ហើយ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ម្នាល​សារីបុត្ត​ ​លុះ​ទេវតា​ទាំងនោះ​ ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ពោល​នឹង​តថាគត​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​អង្គ​នុ៎ះ​ ​សំដែង​នូវ​បុគ្គល​ ​ដែល​មាន​សញ្ញោជនៈ​ ​ខាងក្នុង​ផង​ ​បុគ្គល​ដែល​មាន​សញ្ញោជនៈ​ ​ខាងក្រៅ​ផង​ ​ដល់​ភិក្ខុ​ទាំងឡាយ​ ​នៅ​នា​ប្រាសាទ​ ​នៃ​មិគា​រមាតា​ ​ក្នុង​បុព្វារាម​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​បរិស័ទ​ ​ក៏​មានចិត្ត​រីករាយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​អាស្រ័យ​សេ​ចកី្ត​អនុគ្រោះ​ ​ទ្រង់​ស្តេច​ចូល​ទៅ​រក​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ផង​ចុះ​ ​ម្នាល​សារីបុត្ត​ ​ឯ​ពួក​ទេវតា​ទាំងនោះ​ ​មាន​ចំនួន​ ​១០​ ​អង្គ​ខ្លះ​ ​២០​ ​អង្គ​ខ្លះ​ ​៣០​ ​អង្គ​ខ្លះ​ ​៤០​ ​អង្គ​ខ្លះ​ ​៥០​ ​អង្គ​ខ្លះ​ ​៦០​ ​អង្គ​ខ្លះ​ ​ឋិតនៅ​ក្នុង​ទី​ឱកាស​ ​ល្មម​ចាក់​ដោយ​ចុង​ដែក​ស្រួច​បាន​ ​តែ​មិន​ច្រៀ​ត​បៀត​ ​ដល់គ្នា​នឹងគ្នា​ឡើយ​ ​ម្នាល​សារីបុត្ត​ ​ឯ​ចំណែក​អ្នក​ ​គង់មាន​គំនិត​ ​យ៉ាងនេះ​ថា​ ​ពិតមែនតែ​ពួក​ទេវតា​ទាំងនោះ​ ​ក្នុង​ទីប្រជុំ​នោះ​ ​សឹង​មានចិត្ត​ហ្វឹកហ្វឺន​ហើយ​ដូច​ៗ​គ្នា​ ​ទើបបាន​ជាពួក​ទេវតា​ទាំងនោះ​ ​មាន​ចំនួន​ ​១០​ ​អង្គ​ខ្លះ​ ​២០​ ​អង្គ​ខ្លះ​ ​៣០​ ​អង្គ​ខ្លះ​ ​៤០​ ​អង្គ​ខ្លះ​
ថយ | ទំព័រទី ១៤៥ | បន្ទាប់
ID: 636852738664428659
ទៅកាន់ទំព័រ៖