ព្រះត្រៃបិដក ភាគ ៤០

​៥០​ ​អង្គ​ខ្លះ​ ​៦០​ ​អង្គ​ខ្លះ​ ​ឋិតនៅ​ក្នុង​ទី​ឱកាស​ ​ល្មម​ចាក់​ដោយ​ចុង​ដែក​ស្រួច​ប៉ុណ្ណោះ​ ​តែ​មិន​ច្រៀ​ត​បៀត​ ​ដល់គ្នា​នឹងគ្នា​ឡើយ​ ​ម្នាល​សារីបុត្ត​ ​ដំណើរ​នុ៎ះ​ ​អ្នក​មិន​គួរ​ឃើញ​ ​យ៉ាងនេះ​ទេ​ ​ម្នាល​សារីបុត្ត​ ​ពួក​ទេវតា​ទាំងនោះ​ ​ក្នុង​ទីប្រជុំ​នេះ​ ​សឹង​មានចិត្ត​ហ្វឹកហ្វឺន​ហើយ​ដូច​ៗ​គ្នា​ ​ទើបបាន​ជា​ទេវតា​ទាំងនោះ​ ​មាន​ចំនួន​ ​១០​ ​អង្គ​ខ្លះ​។​ ​បេ​។​ ​តែ​គង់​មិន​ច្រៀ​ត​បៀត​ ​ដល់គ្នា​នឹងគ្នា​ឡើយ​ ​ម្នាល​សារីបុត្ត​ ​ព្រោ​ហេតុ​នោះ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​គួរ​សិក្សា​យ៉ាងនេះ​ថា​ ​យើង​នឹង​មាន​ឥន្រ្ទិយ​ស្ងប់​រម្ងាប់​ ​មានចិត្ត​ស្ងប់​រម្ងាប់​ ​ម្នាល​សារីបុត្ត​ ​អ្នក​ទាំងឡាយ​ ​គួរ​សិក្សា​យ៉ាងនេះ​ ​ម្នាល​សារីបុត្ត​ ​លុះ​អ្នក​ទាំងឡាយ​ ​មាន​ឥន្រ្ទិយ​ស្ងប់​រម្ងាប់​ ​មានចិត្ត​ស្ងប់​រម្ងាប់​ពិតហើយ​ ​កាយ​កម្ម​ ​នឹង​ស្ងប់​រម្ងាប់​ឯង​ ​វចីកម្ម​ ​នឹង​ស្ងប់​រម្ងាប់​ដែរ​ ​មនោ​កម្ម​ ​នឹង​ស្ងប់​រម្ងាប់​ដែរ​ ​ដោយ​បំណង​ថា​ ​យើង​នឹង​ប្រមូល​មក​ ​នូវ​ការផ្គូផ្គង​ ​(​នូវ​កាយវាចា​)​ ​ចំពោះ​ពួក​សព្រហ្មចារី​ ​ម្នាល​សារីបុត្ត​ ​អ្នក​ទាំងឡាយ​ ​គួរ​សិក្សា​យ៉ាងនេះ​ ​ម្នាល​សារីបុត្ត​ ​ពួក​អន្យ​តិ​រ្ថីយ​ ​បរិ​ព្វា​ជ​កណា​ ​មិនបាន​ស្តាប់​ធម្មបរិយាយ​នេះ​ ​ពួក​អន្យ​តិ​រ្ថីយ​ ​បរិ​ព្វា​ជ​ក​ទាំងនោះ​ ​រមែង​វិនាស​ទៅ​ឯង​។​ ​
ថយ | ទំព័រទី ១៤៦ | បន្ទាប់
ID: 636852738846269060
ទៅកាន់ទំព័រ៖