ព្រះត្រៃបិដក ភាគ ៤០
ម្នាលព្រាហ្មណ៍ ពួកសមណៈ ទាស់ទែងនឹងពួកសមណៈ ព្រោះហេតុតែទិដិ្ឋរាគៈ ជាចំណង ចងរិត ធ្វើឲ្យជាប់ជំពាក់ គ្របសង្កត់រួបរិត។ បពិត្រព្រះកច្ចានៈដ៏ចំរើន ចុះបុគ្គលណាមួយ ក្នុងលោក ជាអ្នកប្រព្រឹត្តកន្លង នូវកាមរាគៈ ដែលជាចំណងចងរិត ធ្វើឲ្យជាប់ជំពាក់ គ្រប សង្កត់រួបរិតនេះ ចេញបានផង ជាអ្នកប្រព្រឹត្តកន្លង នូវទិដ្ឋិរាគៈ ដែលជាចំណងចងរិត ធ្វើឲ្យជាប់ជំពាក់ គ្របសង្កត់រួបរិតនេះចេញបានផង មានខ្លះឬទេ។ ម្នាលព្រាហ្មណ៍ បុគ្គលជាអ្នកប្រព្រឹត្តកន្លង នូវកាមរាគៈ ដែលជាចំណងចងរិត ធ្វើឲ្យជាប់ជំពាក់ គ្របសង្កត់រួបរិតនេះ ចេញបានផង ជាអ្នកប្រព្រឹត្តកន្លង នូវទិដ្ឋិរាគៈ ដែលជាចំណងចងរិត ធ្វើឲ្យជាប់ជំពាក់ គ្របសង្កត់រួបរិតនេះ ចេញបានផង តែងមានក្នុងលោក។ បពិត្រព្រះកច្ចានៈដ៏ចំរើន ចុះក្នុងលោកនេះ មានបុគ្គលណាហ្ន៎ ដែលជាអ្នកប្រព្រឹត្តកន្លង នូវកាមរាគៈ ដែលជាចំណងចងរិត ធ្វើឲ្យជាប់ជំពាក់ គ្របសង្កត់រួបរិតនេះ ចេញបានផង ជាអ្នកប្រព្រឹត្តកន្លង នូវទិដ្ឋិរាគៈ ដែលជាចំណង ចងរិត ធ្វើឲ្យជាប់ជំពាក់ គ្របសង្កត់រួបរិតនេះចេញបានផង។
ID: 636852739437532878
ទៅកាន់ទំព័រ៖