ព្រះត្រៃបិដក ភាគ ៤០

បពិត្រ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចំរើន​ ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចំរើន​ ​ធម៌​ដែល​ព្រះ​ក​ច្ចា​នៈ​ដ៏​ចំរើន​ ​បាន​ប្រកាស​ហើយ​ ​ដោយ​អនេកបរិយាយ​ ​យ៉ាងនេះ​ ​(​ភ្លឺច្បាស់​ណាស់​)​ ​ដូច​គេ​ផ្ងារ​ ​របស់​ដែល​ផ្កាប់​ចុះ​ ​ពុំ​នោះ​ ​ដូច​គេ​បើក​របស់​បិទបាំង​ ​ពុំ​នោះ​សោត​ ​ដូច​គេ​ប្រាប់ផ្លូវ​ ​ដល់​អ្នក​វង្វេងទិស​ ​ឬក៏​ដូចជា​មនុស្ស​កាន់​ប្រទីប​ ​ទ្រោល​បំភ្លឺ​ ​ក្នុង​ទី​ងងឹត​ ​ដោយ​គិតថា​ ​បុរស​អ្នកមាន​ភ្នែកភ្លឺ​ ​នឹង​មើយ​ឃើញ​រូប​ទាំងឡាយ​បាន​ ​ដូច្នោះ​ ​បពិត្រ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះករុណា​ ​សូម​ដល់​នូវ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ផង​ ​ព្រះធម៌​ផង​ ​ព្រះភិក្ខុ​សង្ឃ​ផង​ ​ជាទី​ពឹង​ ​ទី​រលឹក​ ​សូម​ព្រះ​ក​ច្ចា​នៈ​ដ៏​ចំរើន​ ​ចាំទុក​នូវ​ខ្ញុំ​ព្រះករុណា​ថា​ ​ជា​ឧបាសក​ ​អ្នក​ដល់​សរណគមន៍​ ​ស្មើដោយ​ជីវិត​ ​តាំង​ពី​ថៃ្ង​នេះ​តទៅ​។​ ​
 [​២៨៣​]​ ​សម័យមួយ​ ​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ ​គង់នៅ​ក្នុង​គុន្ទា​វន​(​១​)​ ​ទៀប​ក្រុង​មធុ​រា​។​ ​លំដាប់នោះ​ ​កណ្ឌ​រាយ​នព្រា​ហ្ម​ណ៍​ ​ចូល​ទៅ​រក​ព្រះ​មហា​ក​ច្ចា​នៈ​ ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​រីករាយ​នឹង​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​។​ ​បេ​។​ ​លុះ​កណ្ឌ​រាយ​នព្រា​ហ្ម​ណ៍​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ពិត​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​ ​
​(​១​)​ ​អដ្ឋកថា​ ​គុន្ធា​វន​ ​ជា​ឈ្មោះ​នៃ​ព្រៃ​ ​១​ ​ក្នុង​ដែន​មធុ​រា​។​
ថយ | ទំព័រទី ១៥០ | បន្ទាប់
ID: 636852739955632512
ទៅកាន់ទំព័រ៖