ព្រះត្រៃបិដក ភាគ ៤០
បពិត្រព្រះកច្ចានៈដ៏ចំរើន ខ្ញុំបានឮដំណឹងនេះថា ព្រះសមណកច្ចានៈ មិនសំពះ មិនក្រោកទទួល មិននិមន្ត ដោយអាសនៈ ចំពោះពួកព្រាហ្មណ៍ ដែលចាស់ ជាព្រឹទ្ធាចារ្យ មានអាយុច្រើន រស់នៅបានយូរឆ្នាំមកហើយ មានអាយុជ្រុលចូលទៅក្នុងបច្ឆិមវ័យសោះឡើយ បពិត្រព្រះកច្ចានៈដ៏ចំរើន ពាក្យដែលខ្ញុំបានឮមកនោះ ជាប្រាកដថា ព្រះកច្ចានៈដ៏ចំរើន មិនសំពះ មិនក្រោកទទួល មិននិមន្តដោយអាសនៈ ចំពោះពួកព្រាហ្មណ៍ ដែលចាស់ព្រឹទ្ធាចារ្យ មានអាយុច្រើន រស់នៅបានយូរឆ្នាំមកហើយ មានអាយុជ្រុល ចូលទៅក្នុងបច្ឆិមវ័យសោះឡើយ បពិត្រព្រះកច្ចានៈដ៏ចំរើន កិច្ច មានការមិនសំពះ ជាដើមនោះ មិនសមគួរទេ។ ព្រះកច្ចានៈដ៏មានអាយុ តបថា ម្នាលព្រាហ្មណ៍ ព្រះដ៏មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ អង្គនោះ ព្រះអង្គទ្រង់ជ្រាប ទ្រង់ឃើញបាន ទ្រង់សំដែងវុឌ្ឍិភូមិ (ជាន់មនុស្សចាស់) ផង ទហរភូមិ (ជាន់មនុស្សក្មេង) ផង ម្នាលព្រាហ្មណ៍ ប្រសិនបើមនុស្សចាស់ មានអាយុ ៨០ ឆ្នាំក្ដី ៩០ ឆ្នាំក្ដី ១០០ ឆ្នាំក្ដី រាប់ពីត្រឹមកើតមក ប៉ុន្តែមនុស្សនោះ នៅបរិភោគកាម ត្រាំនៅក្នុងកណ្ដាលកាម
ID: 636852740153183811
ទៅកាន់ទំព័រ៖