ព្រះត្រៃបិដក ភាគ ៤០

​ក្ដៅក្រហាយ​ ​ដោយ​កំ​ដៅ​កាម​ ​ត្រូវ​កាម​វិតក្កៈ​គ្រប​សង្កត់​ ​ជា​អ្នក​ខ្វល់ខ្វាយ​ ​ស្វែងរក​តែ​កាម​ ​មនុស្ស​នោះ​ ​ហៅថា​ ​មនុស្សក្មេង​ដោយពិត​ ​មិនរាប់​ថា​ ​ចាស់ទុំ​ឡើយ​ ​ម្នាល​ព្រាហ្មណ៍​ ​ប្រសិនបើ​មនុស្សក្មេង​ ​នៅ​ជំទង់​កំឡោះ​ ​មាន​សក់ខ្មៅ​ ​ប្រកបដោយ​វ័យ​ដ៏​ចំរើន​ ​គឺ​បឋមវ័យ​ ​ប៉ុន្តែ​មនុស្ស​នោះ​ ​មិន​បរិភោគ​កាម​ ​មិន​ត្រាំ​នៅក្នុង​កណ្ដាល​កាម​ ​មិន​ក្ដៅក្រហាយ​ ​ដោយ​កំ​ដៅ​កាម​ ​មិន​ត្រូវ​កាម​វិតក្កៈ​គ្រប​សង្កត់​ ​មិន​ខ្វល់ខ្វាយ​ស្វែងរក​កាម​ ​មនុស្ស​នោះ​ ​ទើប​រាប់​ថា​បណ្ឌិត​ពិត​ ​ថា​ចាស់ទុំ​ដោយពិត​។​ ​លុះ​ព្រះ​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ ​សំដែង​យ៉ាងនេះ​ហើយ​ ​កណ្ឌ​រាយ​នព្រា​ហ្ម​ណ៍​ ​ក៏​ក្រោក​ចាកទី​អង្គុយ​ ​ធ្វើ​សំពត់​ដណ្ដប់​ ​ឆៀង​ស្មា​ម្ខាង​ ​ថ្វាយបង្គំ​បាទា​ពួក​ភិក្ខុ​ ​ដែល​ក្មេង​ជាង​ខ្លួន​ ​ហើយ​និយាយ​ថា​ ​លោក​ដ៏​ចំរើន​ ​ជា​មនុស្សចាស់​ ​ឋិតនៅ​ក្នុង​វុឌ្ឍិ​ភូមិ​ ​ឯខ្ញុំ​ព្រះករុណា​ ​ជា​មនុស្សក្មេង​ ​ឋិត​នៅ​ក្នុង​ទ​ហរ​ភូមិ​ ​បពិត្រ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចំរើន​ ​ពីរោះ​ណាស់​។​ ​បេ​។​ ​សូម​ព្រះ​ក​ច្ចា​នៈ​ដ៏​ចំរើន​ ​ចាំទុក​នូវ​ខ្ញុំ​ព្រះករុណា​ ​ថា​ជា​ឧបាសក​ ​អ្នក​ដល់​សរណគមន៍​ ​ស្មើដោយ​ជីវិត​ ​ចាប់ដើមតាំងពី​ថ្ងៃនេះ​ទៅ​។​
ថយ | ទំព័រទី ១៥២ | បន្ទាប់
ID: 636852740329803913
ទៅកាន់ទំព័រ៖