ព្រះត្រៃបិដក ភាគ ៤០

 ​[​២៨៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​មិន​សរសើរ​សេចក្ដី​ប្រតិបត្តិ​ខុស​ ​របស់​បុគ្គល​ពីរ​ពួក​ ​គឺ​គ្រហស្ថ​ ​១​ ​បព្វជិត​ ​១​ ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រហស្ថ​ក្ដី​ ​បព្វជិត​ក្ដី​ ​ដែល​ប្រតិបត្តិ​ខុស​ហើយ​ ​ជា​បុគ្គល​មិន​អាច​នឹង​បានសម្រេច​ ​នូវ​កុសលធម៌​ ​ព្រមទាំង​វិបស្សនា​ ​ព្រោះហេតុតែ​ការ​ប្រតិ​បត្ត​ខុស​នោះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​សរសើរ​សេចក្ដី​ប្រតិបត្តិ​ត្រូវ​ ​របស់​បុគ្គល​ពីរ​ពួក​ ​គឺ​គ្រហស្ថ​ ​១​ ​បព្វជិត​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រហស្ថ​ក្ដី​ ​បព្វជិត​ក្ដី​ ​ដែល​ប្រតិបត្តិ​ត្រូវហើយ​ ​ជា​បុគ្គល​អាច​នឹង​បានសម្រេច​ ​នូវ​កុសលធម៌​ ​ព្រមទាំង​វិបស្សនា​ ​ព្រោះហេតុតែ​ការប្រតិបត្តិ​ត្រូវ​។​
 [​២៨៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ណា​ ​ហាមឃាត់​អដ្ឋកថា​ផង​ ​បាលី​ផង​ ​ដោយ​សូត្រ​ទាំងឡាយ​ ​ដែល​ខ្លួន​រៀន​ខុស​ ​តែ​សមរម្យ​តាម​ព្យពា្ជនៈ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងនោះ​ ​ឈ្មោះថា​ ​ប្រតិបត្តិ​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដល់​ជន​ច្រើន​ ​ដើម្បី​មិនបាន​សេចក្ដីសុខ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​មិន​ចំរើន​ ​ដល់​ជន​ច្រើន​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ទាំង​បាន​សេចក្ដីទុក្ខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងនោះ​ ​តែង​បាន​នូវ​បាប​ច្រើន​ ​មិន​តែប៉ុណ្ណោះ​ ​ភិក្ខុ​ទាំងនោះ​ ​ឈ្មោះថា​ ​ធ្វើ​ព្រះ​សទ្ធម្ម​ ​គឺ​សាសនា​នេះ​ ​ឲ្យ​អន្តរធាន​ទៅ​ផង​។​ ​
ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 636852740935378550
ទៅកាន់ទំព័រ៖