ព្រះត្រៃបិដក ភាគ ៤០
ជាអ្នកផ្តួចផ្តើម ក្នុងការថយក្រោយ ដាក់ធុរៈក្នុងវិវេក មិនផ្គងព្យាយាម ដើម្បីដល់នូវគុណ ដែលមិនទាន់បានដល់ ដើម្បីសម្រេចនូវគុណ ដែលមិនទាន់បានសម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណ ដែលមិនទាន់ជាក់ច្បាស់ ក្នុងបរិស័ទណា ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ ហៅថា បរិស័ទមានវ័តមិនប្រសើរ។ ម្នាលភិក្ខុទាំងឡាយ ចុះបរិស័ទមានវ័តប្រសើរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុជាថេរៈ ក្នុងសាសនានេះ មិនជាអ្នកល្មោភច្រើន ជាអ្នកមិនធូរ ជាអ្នកដាក់ធុរៈ ក្នុងការថយក្រោយ ជាប្រធានក្នុងវិវេក ផ្គងព្យាយាម ដើម្បីដល់នូវគុណ ដែលមិនទាន់បានដល់ ដើម្បីសម្រេចនូវគុណ ដែលមិនទាន់បានសម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណ ដែលមិនទាន់បានជាក់ច្បាស់ ប្រជុំជនខាងក្រោយ នឹងយកតម្រាប់តាមព្រះថេរៈទាំងនោះ សូម្បីប្រជុំជននោះ មិនជាអ្នកល្មោភច្រើន ជាអ្នកមិនកាន់ធូរ ជាអ្នកមិនដាក់ធុរៈ ក្នុងការថយក្រោយ ជាប្រធានក្នុងវិវេក ផ្គងព្យាយាម ដើម្បីដល់នូវគុណ ដែលមិនទាន់បានដល់ ដើម្បីសម្រេចនូវគុណ ដែលមិនទាន់សម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណ ដែលមិនទាន់ជាក់ច្បាស់ ក្នុងបរិស័ទណា ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ ហៅថា បរិស័ទមានវ័ត ដ៏ប្រសើរ។
ID: 636852741795067721
ទៅកាន់ទំព័រ៖