ព្រះត្រៃបិដក ភាគ ៤០

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិស័ទ​ ​មាន​ ​២​ ​ពួក​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្ដា​បរិស័ទ​ ​ទាំង​ ​២​ ​ពួក​នេះ​ ​បរិស័ទ​ប្រសើរ​នុ៎ះ​ ​ទើប​ប្រសើរ​។​
 [​២៩១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិស័ទ​នេះ​ ​មាន​ ​២​ ​ពួក​។​ ​បរិស័ទ​ ​២​ ​ពួក​ ​តើ​ដូចម្ដេច​។​ ​គឺ​បរិស័ទ​ស្រកេក​ស្រកាក​ ​១​ ​បរិស័ទ​ផូរផង់​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិស័ទ​ស្រកេក​ស្រកាក​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​លុះ​ក្នុង​អំណាច​ឆន្ទាគតិ​ ​លុះ​ក្នុង​អំណាច​ទោសាគតិ​ ​លុះ​ក្នុង​អំណាច​មោហាគតិ​ ​លុះ​ក្នុង​អំណាច​ភយាគតិ​ ​ក្នុង​បរិស័ទ​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិស័ទ​នេះ​ ​ហៅថា​ ​បរិស័ទ​ស្រកេក​ស្រកាក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បរិស័ទ​ផូរផង់​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មិន​លុះ​ក្នុង​អំណាច​ឆន្ទាគតិ​ ​មិន​លុះ​ក្នុង​អំណាច​ទោសាគតិ​ ​មិន​លុះ​ក្នុង​អំណាច​មោហាគតិ​ ​មិន​លុះ​ក្នុង​អំណាច​ភយាគតិ​ ​ក្នុង​បរិស័ទ​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិស័ទ​នេះ​ ​ហៅថា​ ​បរិស័ទ​ផូរផង់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិស័ទ​ ​មាន​ ​២​ ​ពួក​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្ដា​បរិស័ទ​ ​ទាំង​ ​២​ ​ពួក​នេះ​ ​បរិស័ទ​ផូរផង់​នុ៎ះ​ ​ទើប​ប្រសើរ​។​
ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 636852744627059702
ទៅកាន់ទំព័រ៖