ព្រះត្រៃបិដក ភាគ ៤០

 ​[​២៩២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិស័ទ​នេះ​ ​មាន​ ​២​ ​ពួក​។​ ​បរិស័ទ​ ​២​ ​ពួក​ ​តើ​ដូចម្ដេច​។​ ​គឺ​បរិស័ទ​សិក្សា​ខុសទំនង​ ​មិន​សិក្សា​ដោយ​ការសាកសួរ​ ​១​ ​បរិស័ទ​សិក្សា​ដោយ​ការសាកសួរ​ ​មិន​សិក្សា​ខុសទំនង​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិស័ទ​សិក្សា​ខុសទំនង​ ​មិន​សិក្សា​ដោយ​ការសាកសួរ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពួក​សូត្រ​ណា​ ​ដែល​ជា​ភាសិត​ ​របស់​តថាគត​ ​ដ៏​ជ្រាលជ្រៅ​ ​មាន​អត្ថ​ដ៏​ជ្រាលជ្រៅ​ ​ជា​លោ​កុត្ត​រៈ​ ​ប្រកបដោយ​សុញ្ញ​ត​ធម៌​ ​កាលបើ​ពួក​សូត្រ​នោះ​ ​ដែលគេ​កំពុង​សំដែង​ ​ក៏​មិន​ប្រុង​ស្ដាប់​ ​មិន​ផ្ទៀងត្រចៀក​ស្ដាប់​ ​មិន​ទប់ចិត្ត​ ​ដែល​រាយមាយ​ ​ទាំង​មិន​សំគាល់​ថា​ ​គួរ​រៀន​ ​គួរ​សិក្សា​ធម៌​ទាំងនោះ​ឡើយ​ ​ពួក​សូត្រ​ណា​ ​ដែល​អ្នកប្រាជ្ញ​ ​បាន​តែង​ទុកជា​ពាក្យកាព្យ​ ​មាន​អក្ខរ​វិចិត្ត​ ​មា​នព្យពា្ជ​នវិ​ចិត្ត​ ​ជា​សូត្រ​ខាងក្រៅ​ ​ជា​សាវក​ភាសិត​ ​កាលបើ​សូត្រ​ទាំងនោះ​ ​ដែលគេ​កំពុង​សំដែង​ ​ក៏​ប្រុង​ស្ដាប់​ ​ផ្ទៀងត្រចៀក​ស្ដាប់​ ​ទប់ចិត្ត​ ​ដែល​រាយមាយ​ ​ទាំង​សំគាល់​ថា​ ​គួរ​រៀន​ ​គួរ​សិក្សា​ធម៌​ទាំងនោះ​ផង​ ​ភិក្ខុ​ទាំងនោះ​ ​លុះ​សិក្សា​ធម៌​នោះ​ហើយ​ ​មិនបាន​សាកសួរ​គ្នា​ទៅវិញទៅមក​ ​មិន​រើ​ជម្រះ​ផង​ថា​ ​ព្យពា្ជនៈ​នេះ​ ​ដូចម្តេច​ ​អត្ថ​របស់​ភាសិត​នេះ​ ​ដូចម្ដេច​ ​
ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 636852744857762898
ទៅកាន់ទំព័រ៖