ព្រះត្រៃបិដក ភាគ ៤០

​ភិក្ខុ​ទាំងនោះ​ ​មិនបាន​បើក​របស់​ ​ដែល​កំបាំង​ផង​ ​មិនបាន​ធ្វើ​របស់​ដែល​ជ្រៅ​ ​ឲ្យ​រាក់​ផង​ ​មិន​បន្ទោបង់​សេចក្ដីសង្ស័យ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​ជាហេតុ​គួរឲ្យ​សង្ស័យ​ជាច្រើន​ស្ថាន​ផង​ ​ក្នុង​បរិស័ទ​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិស័ទ​នេះ​ ​ហៅថា​ ​បរិស័ទ​សិក្សា​ខុសទំនង​ ​មិន​សិក្សា​ដោយ​ការសាកសួរ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បរិស័ទ​សិក្សា​ ​ដោយ​ការសាកសួរ​ ​មិន​សិក្សា​ខុសទំនង​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពួក​សូត្រ​ណា​ ​ដែល​អ្នកប្រាជ្ញ​ ​តែង​ជា​ពាក្យកាព្យ​ ​មាន​អក្ខរ​វិចិត្ត​ ​មា​នព្យពា្ជ​នវិ​ចិត្ត​ ​ជា​របស់​ខាងក្រៅ​ ​ជា​សាវក​ភាសិត​ ​កាលបើ​សូត្រ​ទាំងនោះ​ ​ដែលគេ​កំពុង​សំដែង​ ​ក៏​មិន​ប្រុង​ស្ដាប់​ ​មិន​ផ្ទៀងត្រចៀក​ស្ដាប់​ ​មិន​ទប់ចិត្ត​រាយមាយ​ ​ទាំង​មិន​សំគាល់​ថា​ ​គួរ​រៀន​ ​គួរ​សិក្សា​ធម៌​ទាំងនោះ​ដែរ​ ​ឯ​ពួក​សូត្រ​ណា​ ​ដែល​ជា​ភាសិត​របស់​តថាគត​ ​ដ៏​ជ្រាលជ្រៅ​ ​មាន​អត្ថ​ដ៏​ជ្រាលជ្រៅ​ ​ជា​លោ​កុត្ត​រៈ​ ​ប្រកបដោយ​សុញ្ញ​ត​ធម៌​ ​កាលបើ​សូត្រ​ទាំងនោះ​ ​ដែលគេ​កំពុង​សំដែង​ ​ក៏​ប្រុង​ស្ដាប់​ ​ផ្ទៀងត្រចៀក​ស្ដាប់​ ​ទប់ចិត្ត​រាយមាយ​ ​ទាំង​សំគាល់​ថា​ ​គួរ​រៀន​ ​គួរ​សិក្សា​ធម៌​ទាំងនោះ​ដែរ​ ​លុះ​ភិក្ខុ​ទាំងនោះ​ ​សិក្សា​ធម៌​នោះ​ហើយ​ ​សាកសួរ​គ្នា​ទៅវិញទៅមក​ ​រើ​ជម្រះ​ថា​ ​
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 636852745038923259
ទៅកាន់ទំព័រ៖