ព្រះត្រៃបិដក ភាគ ៤០
ព្យពា្ជនៈនេះ ដូចម្តេច អត្ថរបស់ភាសិតនេះ ដូចម្ដេច ភិក្ខុទាំងនោះ បើករបស់ដែលកំបាំងផង ធ្វើរបស់ដែលជ្រៅ ឲ្យរាក់ផង បន្ទោបង់សេចក្ដីសង្ស័យ ក្នុងធម៌ទាំងឡាយ ដែលជាហេតុគួរឲ្យសង្ស័យជាច្រើនស្ថានបានផង ក្នុងបរិស័ទណា ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ ហៅថា បរិស័ទ សិក្សាដោយការសាកសួរ មិនសិក្សាខុសទំនងឡើយ។ ម្នាលភិក្ខុទាំងឡាយ បរិស័ទ មាន ២ពួកនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្ដាបរិស័ទពីរពួកនេះ បរិស័ទដែលសិក្សា ដោយការសាកសួរ មិនសិក្សាខុសទំនងនុ៎ះ ទើបប្រសើរ។
[២៩៣] ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ មាន ២ ពួក។ បរិស័ទ ២ ពួក តើដូចម្តេច។ គឺ បរិស័ទធ្ងន់ក្នុងអាមិសៈ មិនធ្ងន់ក្នុងព្រះសទ្ធម្ម ១ បរិស័ទធ្ងន់ ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងអាមិសៈ ១។ ម្នាលភិក្ខុទាំងឡាយ បរិស័ទធ្ងន់ក្នុងអាមិសៈ មិនធ្ងន់ក្នុងព្រះសទ្ធម្ម តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ សរសើរគុណទៅវិញទៅមក ចំពោះមុខពួកគ្រហស្ថ ដែលស្លៀកសថា ភិក្ខុឯណោះ ជាឧភតោភាគវិមុត្ត
(១)
(១) បានខាងយោគាវចរ ដែលបានសម្រេចវិមោក្ខ ទាំង ៨ គឺរូបសមាបត្តិ ៤ អរូបសមាបត្តិ ៤ ហើយយកសមាបត្តិ ជាទីតាំងចំរើនវិបស្សនា ដរាបដល់បានអរហត្តផល។
ID: 636852745361411705
ទៅកាន់ទំព័រ៖