ព្រះត្រៃបិដក ភាគ ៤០

ភិក្ខុ​ឯណោះ​ ​ជា​បញ្ញា​វិមុត្ត​(​១​)​ ​ភិក្ខុ​ឯណោះ​ ​ជា​កាយ​សក្ខី​(​២​)​ ​ភិក្ខុ​ឯណោះ​ ​ជា​ទិដ្ឋិ​ប្ប​ត្ត​(​៣​)​ ​ភិក្ខុ​ឯណោះ​ ​ជា​សទ្ធា​វិមុត្ត​(​៤​)​ ​ភិក្ខុ​ឯណោះ​ ​ជា​ធម្មា​នុ​សារី​(​៥​)​ ​ភិក្ខុ​ឯណោះ​ ​ជា​សទ្ធា​នុ​សារី​(​៦​)​ ​ភិក្ខុ​ឯណោះ​ ​ជា​អ្នកមានសីល​ ​មាន​កល្យាណធម៌​ ​ភិក្ខុ​ឯណោះ​ ​ជា​អ្នក​ទ្រុស្តសីល​ ​មាន​បាបធម៌​ ​ភិក្ខុ​ទាំងនោះ​ ​តែង​បានលាភ​ ​ដោយ​សំដី​សរសើរ​នោះ​ ​លុះ​ភិក្ខុ​ទាំងនោះ​ ​បានលាភ​នោះ​ហើយ​ ​ក៏​ជ្រប់​ស្រវឹង​ ​លង់​ចុះ​ ​(​ក្នុង​លាភ​នោះ​)​ ​មិនឃើញ​ទោស​ ​មិន​មាន​បញ្ញា​សម្រាប់​រើខ្លួន​ ​ក៏​បរិភោគ​លាភ​នោះ​ ​ក្នុង​បរិស័ទ​ឯណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិស័ទ​នេះ​ ​ហៅថា​ ​បរិស័ទ​ធ្ងន់​ក្នុង​អាមិសៈ​ ​មិន​ធ្ងន់​ក្នុង​ព្រះ​សទ្ធម្ម​ឡើយ​។​ ​
​(​១​)​ ​បានខាង​យោគាវចរ​ ​ដែល​មិនបាច់​បានសម្រេច​វិ​មោក្ខ​ធ៌ម​ ​ទាំង​ ​៨​ ​ឡើយ​ ​ស្រាប់តែ​ចំរើន​វិបស្សនា​តែម្តង​ ​ក៏បាន​សម្រេច​អរហត្តផល​ ​(​ជា​សុ​ក្ខ​វិប​ស្ស​កៈ​)​។​ ​(​២​)​ ​បានខាង​យោគាវចរ​ ​ដែល​បានសម្រេច​វិមោក្ខ​ ​ទាំង៨​ ​ហើយ​ចំរើន​វិបស្សនា​ ​ដរាបដល់​បានសម្រេច​សោតាបត្តិ​មគ្គ​ ​រហូតដល់​អរហត្តផល​។​ ​(​៣​)​ ​បានខាង​យោគាវចរ​ ​ដែល​ចំរើន​វិបស្សនា​ ​ហើយ​ត្រាស់​ដឹង​ ​នូវ​អរិយសច្ច​ ​ទាំង​ ​៤​។​ ​(​៤​)​ ​បានខាង​យោគាវចរ​ ​ដែល​ចំរើន​វិបស្សនា​ ​ហើយ​ត្រាស់​ដឹង​ ​នូវ​អរិយសច្ច​ ​ទាំង៤​ ​បានសម្រេច​សោតាបត្តិផល​ ​រហូតដល់​អរហត្តផល​។​ ​(​៥​)​ ​បានខាង​យោគាវចរ​ ​ដែល​បរិបូណ៌​ដោយ​បញ្ញា​ ​មាន​បញ្ញា​ដ៏​ក្លៀវក្លា​ ​បានសម្រេច​សោតាបត្តិ​មគ្គ​ ​រួច​កំពុង​ប្រតិបត្តិ​ដើម្បី​បាន​នូវ​សោតាបត្តិផល​។​ ​(​៦​)​ ​បានខាង​យោគាវចរ​ ​ដែល​បរិបូណ៌​ដោយ​សទ្ធា​ ​មាន​សទ្ធា​ដ៏​ក្លៀវក្លា​ ​បានសម្រេច​សោតាបត្តិ​មគ្គ​ ​រួចហើយ​កំពុង​ប្រតិបត្តិ​ ​ដើម្បី​បាន​នូវ​សោតាបត្តិផល​។​
ថយ | ទំព័រទី ១៦៥ | បន្ទាប់
ID: 636852745846259436
ទៅកាន់ទំព័រ៖