ព្រះត្រៃបិដក ភាគ ៤០
[២៩៤] ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ មាន ២ ពួក។ បរិស័ទ ២ ពួក តើដូចម្តេច។ គឺ បរិស័ទមិនរាបសា ១ បរិស័ទរាបសា ១។ ម្នាលភិក្ខុទាំងឡាយ បរិស័ទមិនរាបសា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ អធម្មកម្ម (អំពើខុសធម៌) ប្រព្រឹត្តទៅបាន ធម្មកម្ម (អំពើត្រូវធម៌) ប្រព្រឹត្តទៅមិនបាន អវិនយកម្ម (អំពើខុសវិន័យ) ប្រព្រឹត្តទៅបាន វិនយកម្ម (អំពើត្រូវវិន័យ) ប្រព្រឹត្តទៅមិនបាន អធម្មកម្មរុងរឿង ធម្មកម្មមិនរុងរឿង អវិនយកម្មរុងរឿង វិនយកម្មមិនរុងរឿង ក្នុងបរិស័ទណា ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ ហៅថា បរិស័ទមិនរាបសា។ ម្នាលភិក្ខុទាំងឡាយ (បានជា) អធម្មកម្មប្រព្រឹត្តទៅបាន ធម្មកម្មប្រព្រឹត្តទៅមិនបាន អវិនយកម្ម ប្រព្រឹត្តទៅបាន វិនយកម្មប្រព្រឹត្តទៅមិនបាន អធម្មកម្មរុងរឿង ធម្មកម្មមិនរុងរឿង អវិនយកម្មរុងរឿង វិនយកម្មមិនរុងរឿង ព្រោះបរិស័ទប្រព្រឹត្តមិនរាបសា។ ម្នាលភិក្ខុទាំងឡាយ ចុះបរិស័ទរាបសា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ ធម្មកម្ម ប្រព្រឹត្តទៅបាន អធម្មកម្ម ប្រព្រឹត្តទៅមិនបាន វិនយកម្ម ប្រព្រឹត្តទៅបាន អវិនយកម្ម ប្រព្រឹត្តទៅមិនបាន ធម្មកម្មរុងរឿង អធម្មកម្មមិនរុងរឿង វិនយកម្មរុងរឿង អវិនយកម្មមិនរុងរឿង ក្នុងបរិស័ទណា
ID: 636852746233771601
ទៅកាន់ទំព័រ៖