ព្រះត្រៃបិដក ភាគ ៤០
[៤៦] ម្នាលភិក្ខុទាំងឡាយ អន្លង់ទឹក មានទឹកល្អក់កខ្វក់ កើតជាភក់ បុរសអ្នកមានចក្ខុ ឈរនៅមាត់អន្លង់នោះ មិនឃើញខ្យង និងគ្រំ ឬដំគ្រួស និងអម្បែង ឬហ្វូងត្រី ដែលហែលទៅមក ឬក៏ស្ថិតនៅបានឡើយ ដំណើនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះទឹកនោះល្អក់ ដូចម្ដេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានចិត្តល្អក់ នឹងស្គាល់ប្រយោជន៍របស់ខ្លួនក្ដី ស្គាល់ប្រយោជន៍ របស់អ្នកដទៃក្ដី ស្គាល់ប្រយោជន៍ទាំងពីរខាងក្ដី នឹងធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស គឺញាណទស្សនៈ ដ៏ប្រសើរ ក្រៃលែងជាងមនុស្សធម៌ក្ដី ហេតុដូច្នេះ មិនដែលមានទេ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះភិក្ខុនោះ មានចិត្តល្អក់ ក៏ដូច្នោះឯង។
[៤៧] ម្នាលភិក្ខុទាំងឡាយ អន្លង់ទឹក មានទឹកថ្លាស្អាត មិនកខ្វក់ បុរសអ្នកមានចក្ខុឈរ នៅមាត់អន្លង់នោះ ក៏ឃើញខ្យង និងគ្រំ ឬដំគ្រួស និងអម្បែង ឬហ្វូងត្រី ដែលហែលទៅមកឬក៏ស្ថិតនៅបាន ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះទឹកនោះ មិនល្អក់ ដូចម្ដេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានចិត្តមិនល្អក់ នឹងស្គាល់ប្រយោជន៍របស់ខ្លួនក្ដី ស្គាល់ប្រយោជន៍ របស់អ្នកដទៃក្ដី
ID: 636852702238265202
ទៅកាន់ទំព័រ៖