ព្រះត្រៃបិដក ភាគ ៤០

​ទុ​តិ​យ​បណ្ណា​សក​


 ​[​២៩៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពីរ​ពួក​នេះ​ ​កាល​កើតឡើង​ក្នុង​លោក​ ​តែង​កើតឡើង​ ​ដើម្បី​ជា​ប្រយោជន៍​ ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដល់​ជន​ច្រើន​ ​ដើម្បី​ជា​ប្រយោជន៍​ ​និង​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​ ​បុគ្គល​ពីរ​ពួក​ ​តើ​ដូចម្តេច​។​ ​គឺ​ព្រះ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​១​ ​ស្តេច​ចក្រពត្តិ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពីរ​ពួក​នេះ​ ​កាល​កើតឡើង​ក្នុង​លោក​ ​តែង​កើតឡើង​ ​ដើម្បី​ជា​ប្រយោជន៍​ ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដល់​ជន​ច្រើន​ ​ដើម្បី​ជា​ប្រយោជន៍​ ​និង​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​
 [​២៩៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពីរ​ពួក​នេះ​ ​កាល​កើតឡើង​ក្នុង​លោក​ ​តែង​កើតឡើង​ជា​មនុស្ស​អស្ចារ្យ​។​ ​បុគ្គល​ពីរ​ពួក​ ​តើ​ដូចម្តេច​។​ ​គឺ​ព្រះ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​១​ ​ស្តេច​ចក្រពត្តិ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពីរ​ពួក​នេះ​ ​កាល​កើតឡើង​ក្នុង​លោក​ ​តែង​កើតឡើង​ជា​មនុស្ស​អស្ចារ្យ​។​
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 636852747062338992
ទៅកាន់ទំព័រ៖