ព្រះត្រៃបិដក ភាគ ៤០
[៣០៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ រមែងមិនតក់ស្លុត ក្នុងវេលាដែលរន្ទះបាញ់។ បុគ្គលពីរពួក តើដូចម្តេច។ គឺភិក្ខុជាខីណាស្រព ១ សេះអាជានេយ្យ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះឯង រមែងមិនតក់ស្លុត ក្នុងវេលាដែលរន្ទះបាញ់។
[៣០៤] ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ រមែងមិនតក់ស្លុត ក្នុងវេលាដែលរន្ទះបាញ់។ បុគ្គលពីរពួក តើដូចម្តេច។ គឺភិក្ខុជាខីណាស្រព ១ សីហមិគរាជ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ រមែងមិនតក់ស្លុត ក្នុងវេលាដែលរន្ទះបាញ់។
[៣០៥] ម្នាលភិក្ខុទាំងឡាយ ពួកសត្វកិន្នរ កាលពិចារណាឃើញ នូវអំណាចនៃប្រយោជន៍ពីរយ៉ាងនេះ ទើបមិនពោលវាចាជារបស់មនុស្ស ប្រយោជន៍ពីរយ៉ាង តើដូចម្តេច។ គឺមិនពោលពាក្យមុសា ១ មិនពោលបង្កាច់អ្នកដទៃ ដោយពាក្យមិនពិត ១។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វកិន្នរ កាលពិចារណាឃើញនូវអំណាច នៃប្រយោជន៍ទាំងពីរយ៉ាងនេះ ទើបមិនពោលវាចា ជារបស់មនុស្សឡើយ។
[៣០៦] ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម រមែងមិនឆ្អែត មិនទ្រាន់ ចំពោះធម៌ពីរយ៉ាង រហូតដល់មរណកាល។ ធម៌ពីរយ៉ាងនេះ តើដូចម្តេច។
ID: 636852747601559834
ទៅកាន់ទំព័រ៖