ព្រះត្រៃបិដក ភាគ ៤០

គឺ​មេថុនធម្ម​សមា​(​១​)​ ​បត្តិ​ ​១​ ​ប្រសូតិ​បុត្ត​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាតុគ្រាម​ ​រមែង​មិន​ឆ្អែត​ ​មិន​ទ្រាន់​ ​ចំពោះ​ធម៌​ពីរ​យ៉ាងនេះ​ ​រហូតដល់​មរណកាល​។​
 [​៣០៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​នូវ​សេចក្តី​ចូលចិត្ត​ ​របស់​អសប្បុរស​ផង​ ​សេចក្តី​ចូលចិត្ត​ ​របស់​សប្បុរស​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ប្រុង​ស្តាប់​ ​នូវ​សេចក្តី​នោះ​ចុះ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ឲ្យ​ល្អ​ចុះ​ ​តថាគត​នឹង​សំដែង​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះពុទ្ធដីកា​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ចូលចិត្ត​ ​របស់​អសប្បុរស​ ​តើ​ដូចម្តេច​ ​អសប្បុរស​ទាំងឡាយ​ ​តែង​ចូលចិត្ត​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​ថេរៈ​ ​ក្នុង​សាសនា​នេះ​ ​តែង​គិត​យ៉ាងនេះ​ថា​ ​ព្រះ​ថេរៈ​ក្តី​ ​មិន​គួរ​ទូន្មាន​យើង​ទេ​ ​មជ្ឈិម​ត្ថេ​រក្តី​ ​មិន​គួរ​ទូន្មាន​យើង​ទេ​ ​ភិក្ខុ​ថ្មី​ក្តី​ ​មិន​គួរ​ទូន្មាន​យើង​ទេ​ ​ឯ​យើង​ ​ក៏​មិន​គួរ​ទូន្មាន​ព្រះ​ថេរៈ​ដែរ​ ​មិន​គួរ​ទូន្មាន​មជ្ឈិម​ត្ថេ​រដែ​រ​ ​មិន​គួរ​ទូន្មាន​ភិក្ខុ​ថ្មី​ដែរ​ ​ប្រសិនបើ​ព្រះ​ថេរៈ​ ​លោក​គួរ​ទូន្មាន​យើង​ ​លោក​តែង​អនុគ្រោះ​ ​ដោយ​អំពើ​ដែល​ឥតប្រយោជន៍​ ​ហើយ​ទូន្មាន​យើង​ ​មិនមែន​លោក​អនុគ្រោះ​ ​ដោយ​អំពើ​ដែល​មានប្រយោជន៍​ ​ហើយ​ទូន្មាន​យើង​ទេ​ ​យើង​គប្បី​តប​ទៅ​លោក​វិញ​ថា​ ​
​(​១​)​ ​ការ​ធ្វើ​សេវនៈ​ ​នឹង​បុរស​។​
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 636852747889826322
ទៅកាន់ទំព័រ៖