ព្រះត្រៃបិដក ភាគ ៤០

​មិន​ធ្វើតាម​ទេ​ ​យើង​គួរ​បៀតបៀន​លោក​ខ្លះ​ ​ទុកជា​យើង​ពិចារណា​ឃើញ​ ​ក៏​មិន​គួរ​ធ្វើតាម​លោក​ដែរ​ ​ប្រសិនបើ​មជ្ឈិម​ត្ថេ​រទូ​ន្មា​នយើង​.​.​.​ ​ប្រសិន​ ​បើ​ភិក្ខុ​ថ្មី​ ​ទូន្មាន​យើង​ ​លោក​អនុគ្រោះ​ ​ដោយ​អំពើ​ឥតប្រយោជន៍​ ​ហើយ​ទូន្មាន​យើង​ ​មិនមែន​អនុគ្រោះ​ ​ដោយ​អំពើ​ដែល​មានប្រយោជន៍​ទេ​ ​យើង​គួរ​តប​ទៅ​លោក​វិញ​ថា​ ​មិន​ធ្វើតាម​ទេ​ ​យើង​គួរ​បៀតបៀន​លោក​ខ្លះ​ ​ទុកជា​យើង​ពិចារណា​ឃើញ​ ​ក៏​មិន​គួរ​ធ្វើតាម​លោក​ដែរ​។​ ​ឯ​ភិក្ខុ​ជា​មជ្ឈិម​ត្ថេ​រ​ ​តែង​គិត​យ៉ាងនេះ​ថា​។​ ​បេ​។​ ​ភិក្ខុ​ថ្មី​ ​តែង​គិត​យ៉ាងនេះ​ថា​ ​ព្រះ​ថេរៈ​ក្តី​ ​មិន​គួរ​ទូន្មាន​យើង​ ​មជ្ឈិម​ត្ថេ​រក្តី​ ​មិន​គួរ​ទូន្មាន​យើង​ទេ​ ​ភិក្ខុ​ថ្មី​ក្តី​ ​មិន​គួរ​ទូន្មាន​យើង​ទេ​ ​យើង​ក៏​មិន​គួរ​ទូន្មាន​ព្រះ​ថេរៈ​ដែរ​ ​មិន​គួរ​ទូន្មាន​មជ្ឈិម​ត្ថេ​រដែ​រ​ ​មិន​គួរ​ទូន្មាន​ភិក្ខុ​ថ្មី​ដែរ​ ​ប្រសិនបើ​ព្រះ​ថេរៈ​ ​លោក​ ​គួរ​ទូន្មាន​យើង​ ​លោក​តែង​អនុគ្រោះ​ ​ដោយ​អំពើ​ឥតប្រយោជន៍​ ​ហើយ​ទូន្មាន​យើង​ ​មិនមែន​លោក​អនុគ្រោះ​ ​ដោយ​អំពើ​មានប្រយោជន៍​ទេ​ ​យើង​គួរ​តប​ទៅ​លោក​វិញ​ថា​ ​មិន​ធ្វើតាម​ទេ​ ​យើង​គួរ​បៀតបៀន​លោក​វិញ​ខ្លះ​ ​ទុកជា​យើង​ពិចារណា​ឃើញ​ ​ក៏​មិន​គួរ​ធ្វើតាម​លោក​ដែរ​ ​ប្រសិនបើ​មជ្ឈិម​ត្ថេ​រទូ​ន្មា​នយើង​.​.​.​ ​ប្រសិនបើ​ភិក្ខុ​ថ្មី​ ​គួរ​ទូន្មាន​យើង​ ​
ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 636852748159861767
ទៅកាន់ទំព័រ៖