ព្រះត្រៃបិដក ភាគ ៤០

​លោក​តែង​អនុគ្រោះ​ ​ដោយ​អំពើ​ឥតប្រយោជន៍​ ​ហើយ​ទូន្មាន​យើង​ ​មិនមែន​លោក​អនុគ្រោះ​ ​ដោយ​អំពើ​មានប្រយោជន៍​ ​ហើយ​ទូន្មាន​ទេ​ ​យើង​គួរ​តប​ទៅ​លោក​វិញ​ថា​ ​មិន​ធ្វើតាម​ទេ​ ​យើង​គួរ​បៀតបៀន​លោក​ខ្លះ​ ​ទុកជា​យើង​ពិចារណា​ឃើញ​ ​ក៏​មិន​គួរ​ធ្វើតាម​លោក​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ចូលចិត្ត​ ​របស់​អសប្បុរស​ ​យ៉ាងនេះ​ ​អសប្បុរស​ទាំងឡាយ​ ​តែង​ចូលចិត្ត​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ចូលចិត្ត​ ​របស់​សប្បុរស​ ​តើ​ដូចម្តេច​ ​សប្បុរស​ទាំងឡាយ​ ​តែង​ចូលចិត្ត​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​ថេរៈ​ ​ក្នុង​សាសនា​នេះ​ ​តែង​គិត​យ៉ាងនេះ​ថា​ ​ព្រះ​ថេរៈ​ក្តី​ ​គួរ​ទូន្មាន​យើង​ ​មជ្ឈិម​ត្ថេ​រក្តី​ ​គួរ​ទូន្មាន​យើង​ ​ភិក្ខុ​ថ្មី​ក្តី​ ​គួរ​ទូន្មាន​យើង​ ​យើង​ក៏​គួរ​ទូន្មាន​ព្រះ​ថេរៈ​ដែរ​ ​គួរ​ទូន្មាន​មជ្ឈិម​ត្ថេ​រដែ​រ​ ​គួរ​ទូន្មាន​ភិក្ខុ​ថ្មី​ដែរ​ ​ប្រសិនបើ​ព្រះ​ថេរៈ​ទូន្មាន​យើង​ ​លោក​តែង​អនុគ្រោះ​ ​ដោយ​អំពើ​មានប្រយោជន៍​ ​ហើយ​ទូន្មាន​យើង​ ​មិនមែន​លោក​អនុគ្រោះ​ ​ដោយ​អំពើ​ឥតប្រយោជន៍​ទេ​ ​យើង​គួរ​តប​ទៅ​លោក​វិញ​ថា​ ​ប្រពៃ​ហើយ​ ​យើង​មិន​គួរ​បៀតបៀន​លោក​ទេ​ ​កាលបើ​យើង​ពិចារណា​ឃើញ​ ​គួរតែ​ធ្វើតាម​លោក​ដែរ​ ​ប្រសិនបើ​មជ្ឈិម​ត្ថេ​រទូ​ន្មា​នយើង​.​.​.​ ​ប្រសិនបើ​ភិក្ខុ​ថ្មី​ ​ទូន្មាន​យើង​ ​តែង​អនុគ្រោះ​ ​ដោយ​អំពើ​មានប្រយោជន៍​ ​ហើយ​ទូន្មាន​យើង​ ​
ថយ | ទំព័រទី ១៧៦ | បន្ទាប់
ID: 636852748340742113
ទៅកាន់ទំព័រ៖