ព្រះត្រៃបិដក ភាគ ៤០

​មិនមែន​លោក​អនុគ្រោះ​ ​ដោយ​អំពើ​ឥតប្រយោជន៍​ទេ​ ​យើង​គួរ​តប​ទៅ​លោក​ថា​ ​ប្រពៃ​ហើយ​ ​យើង​មិន​គួរ​បៀតបៀន​លោក​ទេ​ ​កាលបើ​យើង​ពិចារណា​ឃើញ​ ​គួរតែ​ធ្វើតាម​លោក​ដែរ​។​ ​ភិក្ខុ​ជា​មជ្ឈិម​តេ្ថរ​ ​តែង​គិត​យ៉ាងនេះ​ថា​។​ ​បេ​។​ ​ភិក្ខុ​ថ្មី​ ​តែង​គិត​យ៉ាងនេះ​ថា​ ​ព្រះ​ថេរៈ​ក្ដី​ ​គួរ​ទូន្មាន​យើង​ ​មជ្ឈិម​ត្ថេ​រក្ដី​ ​គួរ​ទូន្មាន​យើង​ ​ភិក្ខុ​ថ្មី​ក្ដី​ ​គួរ​ទូន្មាន​យើង​ ​យើង​គួរ​ទូន្មាន​ព្រះ​ថេរៈ​ដែរ​ ​គួរ​ទូន្មាន​មជ្ឈិម​ត្ថេ​រដែ​រ​ ​គួរ​ទូន្មាន​ភិក្ខុ​ថ្មី​ដែរ​ ​ប្រសិនបើ​ព្រះ​ថេរៈ​ ​លោក​ទូន្មាន​យើង​ ​លោក​តែង​អនុគ្រោះ​ ​ដោយ​អំពើ​មានប្រយោជន៍​ ​ហើយ​ទូន្មាន​យើង​ ​មិនមែន​អនុគ្រោះ​ ​ដោយ​អំពើ​ឥតប្រយោជន៍​ទេ​ ​យើង​គួរ​តប​ទៅ​លោក​ថា​ ​ប្រពៃ​ហើយ​ ​យើង​មិន​គួរ​បៀតបៀន​លោក​ទេ​ ​កាលបើ​យើង​ពិចារណា​ឃើញ​ ​គួរតែ​ធ្វើតាម​លោក​ដែរ​ ​ប្រសិនបើ​មជ្ឈិម​ត្ថេ​រ​ ​គួរ​ទូន្មាន​យើង​.​.​.​.​ ​ប្រសិនបើ​ភិក្ខុ​ថ្មី​ ​គួរ​ទូន្មាន​យើង​ ​លោក​តែង​អនុគ្រោះ​ ​ដោយ​អំពើ​មានប្រយោជន៍​ ​ហើយ​ទូន្មាន​យើង​ ​មិនមែន​លោក​អនុគ្រោះ​ដោយ​អំពើ​ឥតប្រយោជន៍​ទេ​ ​យើង​គួរ​តប​ទៅ​លោក​ថា​ ​ប្រពៃ​ហើយ​ ​យើង​មិន​ត្រូវ​បៀតបៀន​លោក​ទេ​ ​កាលបើ​យើង​ពិចារណា​ឃើញ​ ​ត្រូវតែ​ធ្វើតាម​លោក​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្ដី​ចូលចិត្ត​ ​របស់​សប្បុរស​យ៉ាងនេះ​ ​សប្បុរស​ទាំងឡាយ​ ​តែង​ចូលចិត្ត​យ៉ាងនេះ​។​ ​
ថយ | ទំព័រទី ១៧៧ | បន្ទាប់
ID: 636852748529192891
ទៅកាន់ទំព័រ៖