ព្រះត្រៃបិដក ភាគ ៤០

 [​៣០៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វាចា​ដែល​ប្រព្រឹត្តទៅ​ ​ដោយ​ចំណែក​ពីរ​ ​(​ការ​ជេរ​តគ្នា​)​ ​ការ​លើ​កំពស់​ ​ដោយអំណាច​ទិដ្ឋិ​ ​ការ​ចងចិត្ត​គំនុំ​ ​សេចក្ដី​ថ្នាំងថ្នាក់​ចិត្ត​ ​សេចក្ដី​មិន​ត្រេកអរ​ ​ជា​ធម្មជាតិ​មិន​ស្ងប់​រម្ងាប់​ ​ខាងក្នុង​សន្ដាន​ ​មាន​ក្នុង​អធិករណ៍​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ក្នុង​អធិករណ៍​នោះ​ ​នឹង​មាន​ប្រាកដ​ ​នឹង​ប្រព្រឹត្តទៅ​ ​ដើម្បី​កាល​វែងឆ្ងាយ​ ​ដើម្បី​សេចក្ដី​រឹងរូស​ ​ដើម្បី​សេចក្ដី​កោងកាច​ ​ទាំង​ភិក្ខុ​ទាំងឡាយ​ ​ក៏​នៅ​មិន​សប្បាយ​ ​មា្ន​លភិ​ក្ខុ​ទាំងឡាយ​ ​ប៉ុន្តែ​បើ​វាចា​ ​ដែល​ប្រព្រឹត្តទៅ​ ​ដោយ​ចំណែក​ពីរ​ ​(​ការ​ជេរ​តគ្នា​)​ ​ការ​លើក​កំពស់​ ​ដោយអំណាច​ទិដ្ឋិ​ ​ការ​ចងចិត្ត​គំនុំ​ ​សេចក្ដី​ថ្នាំងថ្នាក់​ចិត្ត​ ​សេចក្ដី​មិន​ត្រេកអរ​ ​ជា​ធម្មជាតិ​ស្ងប់​រម្ងាប់​ខាងក្នុង​សន្ដាន​ហើយ​ ​មាន​ក្នុង​អធិករណ៍​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ក្នុង​អធិករណ៍​នោះ​ ​នឹង​មាន​ប្រាកដ​ ​គឺ​នឹង​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​កាល​វែងឆ្ងាយ​ ​ដើម្បី​សេចក្ដី​រឹងរូស​ ​ដើម្បី​សេចក្ដី​កោងកាច​ ​ពួក​ភិក្ខុ​ ​ក៏​នឹង​នៅ​បាន​សប្បាយ​។​

​ចប់​ ​បុគ្គល​វគ្គ​ ​ទី១​។​


 ​[​៣០៩​]​ ​មា្ន​លភិ​ក្ខុ​ទាំងឡាយ​ ​សេចក្ដីសុខ​ទាំងឡាយ​នេះ​ ​មាន​ពីរ​យ៉ាង​។​ ​សេចក្ដីសុខ​ទាំងពីរ​យ៉ាងនេះ​ ​តើ​ដូចម្ដេច​។​ ​
ថយ | ទំព័រទី ១៧៨ | បន្ទាប់
ID: 636852748822749682
ទៅកាន់ទំព័រ៖