ព្រះត្រៃបិដក ភាគ ៤០
សេចក្ដីសុខមិនមានអាសវៈ ១។ ម្នាលភិក្ខុទាំងឡាយ សេចក្ដីសុខទាំងឡាយ មានពីរយ៉ាងនេះឯង។ មា្នលភិក្ខុទាំងឡាយ បណ្ដាសេចក្ដីសុខ ទាំងពីរយ៉ាងនេះ សេចក្ដីសុខមិនមានអាសវៈនុ៎ះ ប្រសើរជាង។
[៣១៣] ម្នាលភិក្ខុទាំងឡាយ សេចក្ដីសុខទាំងឡាយនេះ មានពីរយ៉ាង។ សេចក្ដីសុខពីរយ៉ាង តើដូចម្ដេច។ គឺសេចក្ដីសុខ ប្រកបដោយអាមិសៈ ១ សេចក្ដីសុខមិនប្រកបដោយ អាមិសៈ ១។ ម្នាលភិក្ខុទាំងឡាយ សេចក្ដីសុខទាំងឡាយ មានពីរយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណា្ដសេចក្ដីសុខ ទាំងពីរយ៉ាងនេះ សេចក្ដីសុខមិនប្រកបដោយអាមិសៈនុ៎ះ ប្រសើរជាង។
[៣១៤] ម្នាលភិក្ខុទាំងឡាយ សេចក្ដីសុខទាំងឡាយនេះ មានពីរយ៉ាង។ សេចក្ដីសុខពីរយ៉ាង តើដូចម្ដេច។ គឺសេចក្ដីសុខ របស់ព្រះអរិយៈ ១ សេចក្ដីសុខ របស់បុថុជ្ជន ១។ ម្នាលភិក្ខុទាំងឡាយ សេចក្ដីសុខទាំងឡាយ មានពីរយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណា្ដសេចក្ដីសុខ ទាំងពីរយ៉ាងនេះ សេចក្ដីសុខ របស់ព្រះអរិយៈនុ៎ះ ប្រសើរជាង។
[៣១៥] ម្នាលភិក្ខុទាំងឡាយ សេចក្ដីសុខទាំងឡាយនេះ មានពីរយ៉ាង។ សេចក្ដីសុខទាំងពីរយ៉ាង តើដូចម្ដេច។ គឺសេចក្ដីសុខ ប្រព្រឹត្តទៅក្នុងកាយ ១ សេចក្ដីសុខ ប្រព្រឹត្តទៅក្នុងចិត្ត ១។ ម្នាលភិក្ខុទាំងឡាយ សេចក្ដីសុខទាំងឡាយ មានពីរយ៉ាងនេះឯង។
ID: 636852749415553588
ទៅកាន់ទំព័រ៖