ព្រះត្រៃបិដក ភាគ ៤០

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្ដា​សេចក្ដីសុខ​ ​ទាំងពីរ​យ៉ាងនេះ​ ​សេចក្ដីសុខ​ ​ប្រព្រឹត្តទៅ​ក្នុងចិត្ត​នុ៎ះ​ ​ប្រសើរ​ជាង​។​ ​
 ​[​៣១៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្ដីសុខ​ទាំងឡាយ​នេះ​ ​មាន​ពីរ​យ៉ាង​។​ ​សេចក្ដីសុខ​ពីរ​យ៉ាង​ ​តើ​ដូចម្ដេច​។​ ​គឺ​សេចក្ដីសុខ​ ​ដែល​មាន​បីតិ​ ​(​សុខ​ក្នុង​បឋមជ្ឈាន​ ​និង​ទុតិយជ្ឈាន​)​ ​១​ ​សេចក្ដីសុខ​ ​ដែល​ឥតបី​តិ​ ​(​សុខ​ក្នុង​តតិយជ្ឈាន​ ​និង​ចតុត្ថជ្ឈាន​)​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្ដីសុខ​ទាំងឡាយ​ ​មាន​ពីរ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្ដា​សេចក្ដីសុខ​ ​ទាំងពីរ​យ៉ាងនេះ​ ​សេចក្ដីសុខ​ ​ដែល​ឥតបី​តិ​នុ៎ះ​ ​ប្រសើរ​ជាង​។​ ​
 ​[​៣១៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្ដីសុខ​ទាំងឡាយ​នេះ​ ​មាន​ពីរ​យ៉ាង​។​ ​សេចក្ដីសុខ​ពីរ​យ៉ាង​ ​តើ​ដូចម្ដេច​។​ ​គឺ​សេចក្ដីសុខ​ ​ប្រកបដោយ​សេច​ក្ដី​ត្រេ​អរ​ ​(​សុខ​ក្នុង​ឈាន​ ​ទាំង៣​)​ ​១​ ​សេចក្ដីសុខ​ ​ប្រកបដោយ​ឧបេក្ខា​ ​(​សុខ​ក្នុង​ចតុត្ថជ្ឈាន​)​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្ដីសុខ​ទាំងឡាយ​ ​មាន​ពីរ​យ៉ាងនេះ​ឯង​។​ ​មា្ន​លភិ​ក្ខុ​ទាំងឡាយ​ ​បណា្ដ​សេចក្ដីសុខ​ ​ទាំងពីរ​យ៉ាងនេះ​ ​សេចក្ដីសុខ​ ​ប្រកបដោយ​ឧបេក្ខា​នុ៎ះ​ ​ប្រសើរ​ជាង​។​ ​
 ​[​៣១៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្ដីសុខ​ទាំងឡាយ​នេះ​ ​មាន​ពីរ​យ៉ាង​។​ ​សេចក្ដីសុខ​ពីរ​យ៉ា​ ​តើ​ដូចម្ដេច​។​ ​គឺ​សេចក្ដីសុខ​មាន​សមាធិ​ ​(​អប្បនាសមាធិ​ ​និង​ឧបចារសមាធិ​)​ ​១​ ​សេចក្ដីសុខ​មិន​មាន​សមាធិ​ ​១​។​ ​
ថយ | ទំព័រទី ១៨១ | បន្ទាប់
ID: 636852749764373540
ទៅកាន់ទំព័រ៖