ព្រះត្រៃបិដក ភាគ ៤០

 ​[​៣២១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្ដីសុខ​ទាំងឡាយ​នេះ​ ​មាន​ពីរ​យ៉ាង​។​ ​សេចក្ដីសុខ​ពីរ​យ៉ាង​ ​តើ​ដូចម្ដេច​។​ ​គឺ​សេចក្ដីសុខ​ ​ដែល​មាន​រូប​ជា​អារម្មណ៍​ ​១​ ​សេចក្ដីសុខ​ ​ដែល​មិន​មាន​រូប​ ​ជា​អារម្មណ៍​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្ដីសុខ​ទាំងឡាយ​ ​មាន​ពីរ​យ៉ាងនេះ​ឯង​។​ ​មា្ន​លភិ​ក្ខុ​ទាំងឡាយ​ ​បណា្ដ​សេចក្ដីសុខ​ ​ទាំងពីរ​យ៉ាងនេះ​ ​សេចក្ដីសុខ​ ​ដែល​មិន​មាន​រូប​ជា​អារម្មណ៍​ ​នុ៎ះ​ ​ប្រសើរ​ជាង​។​ ​

​ចប់​ ​សុខ​វគ្គ​ ​ទី២​។​


 ​[​៣២២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អកុសលធម៌​ដ៏​លាមក​ទាំងឡាយ​ ​ប្រកបដោយ​និមិត្ត​ ​(​ហេតុ​)​ ​ទើប​កើតឡើង​បាន​ ​មិនមែន​ឥត​និមិត្ត​ទេ​។​ ​ព្រោះ​លះ​និមិត្ត​នោះ​ចេញ​បាន​ ​ទើប​អកុសលធម៌​ ​ដ៏​លាមក​ទាំងនោះ​ ​មិន​មាន​ដោយ​ប្រការ​យ៉ាងនេះ​។​ ​
 ​[​៣២៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អកុសលធម៌​ដ៏​លាមក​ទាំងឡាយ​ ​ប្រកបដោយ​និទាន​ ​(​ហេតុ​)​ ​ទើប​កើតឡើង​បាន​ ​មិនមែន​ឥត​និទាន​ ​(​ហេតុ​)​ ​ទេ​។​ ​ព្រោះ​លះ​និទាន​នោះ​ចេញ​បាន​ ​ទើប​អកុសលធម៌​ ​ដ៏​លាមក​ទាំងនោះ​ ​មិន​មាន​ដោយ​ប្រការ​យ៉ាងនេះ​។​
ថយ | ទំព័រទី ១៨៣ | បន្ទាប់
ID: 636852750418360946
ទៅកាន់ទំព័រ៖