ព្រះត្រៃបិដក ភាគ ៤០
[៣២៤] ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ដ៏លាមកទាំងឡាយ ប្រកបដោយហេតុ ទើបកើតឡើងបាន មិនមែនឥតហេតុទេ។ ព្រោះលះហេតុនោះចេញបាន ទើបអកុសលធម៌ ដ៏លាមកទាំងនោះ មិនមានដោយប្រការយ៉ាងនេះ។
[៣២៥] ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ដ៏លាមកទាំងឡាយ ប្រកបដោយសង្ខារ (គ្រឿង តាក់តែង) ទើបកើតឡើងបាន មិនមែនឥតសង្ខារទេ។ ព្រោះលះសង្ខារទាំងនោះចេញបាន ទើបអកុសលធម៌ ដ៏លាមកទាំងនោះ មិនមានដោយប្រការយ៉ាងនេះ។
[៣២៦] ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ដ៏លាមកទាំងឡាយ ប្រកបដោយបច្ច័យ ទើបកើតឡើងបាន មិនមែនឥតបច្ច័យទេ។ ព្រោះលះបច្ច័យនោះចេញបាន ទើបអកុសលធម៌
ដ៏លាមកទាំងនោះ មិនមានដោយប្រការយ៉ាងនេះ។
[៣២៧] ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ដ៏លាមកទាំងឡាយ ប្រកបដោយរូប ទើបកើតឡើងបាន មិនមែនឥតរូបទេ។ ព្រោះលះរូបនោះចេញបាន ទើបអកុសលធម៌ដ៏លាមកទាំងនោះ មិនមានដោយប្រការយ៉ាងនេះ។
ID: 636852750814383597
ទៅកាន់ទំព័រ៖