ព្រះត្រៃបិដក ភាគ ៤០
[៣២៨] ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ដ៏លាមកទាំងឡាយ ប្រកបដោយវេទនា ទើបកើតឡើងបាន មិនមែនឥតវេទនាទេ។ ព្រោះលះវេទនានោះចេញបាន ទើបអកុសលធម៌
ដ៏លាមកទាំងនោះ មិនមានដោយប្រការយ៉ាងនេះ។
[៣២៩] ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ដ៏លាមកទាំងឡាយ ប្រកបដោយសញ្ញា ទើបកើតឡើងបាន មិនមែនឥតសញ្ញាទេ។ ព្រោះលះសញ្ញានោះចេញបាន ទើបអកុសលធម៌ដ៏លាមកទាំងនោះ មិនមានដោយប្រការយ៉ាងនេះ។
[៣៣០] ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ដ៏លាមកទាំងឡាយ ប្រកបដោយវិញ្ញាណ ទើបកើតឡើងបាន មិនមែនឥតវិញាណទេ។ ព្រោះលះវិញ្ញាណនោះចេញបាន ទើបអកុសលធម៌ ដ៏លាមកទាំងនោះ មិនមានដោយប្រការយ៉ាងនេះ។
[៣៣១] ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ដ៏លាមកទាំងឡាយ មានសង្ខតធម៌ ជាអារម្មណ៍ ទើបកើតឡើងបាន មិនមែនឥតសង្ខតធម៌ជាអារម្មណ៍ទេ។ ព្រោះលះសង្ខតធម៌ នោះចេញបាន ទើបអកុសលធម៌ ដ៏លាមកទាំងនោះ មិនមានដោយប្រការយ៉ាងនេះ។
ចប់ សនិមិត្តវគ្គ ទី៣។
ID: 636852751237627805
ទៅកាន់ទំព័រ៖