ព្រះត្រៃបិដក ភាគ ៤០

 ​[​៣៣៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​នេះ​ ​មាន​ពីរ​យ៉ាង​។​ ​ធម៌​ពីរ​យ៉ាង​ ​តើ​ដូចម្ដេច​។​ ​គឺ​សេចក្ដី​មិន​ខ្មាសបាប​ ​១​ ​សេចក្ដី​មិន​ខ្លាច​បាប​ ​១​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​ ​មាន​ពីរ​យ៉ាងនេះ​ឯង​។​
 ​[​៣៣៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​នេះ​ ​មាន​ពីរ​យ៉ាង​។​ ​ធម៌​ពីរ​យ៉ាង​ ​តើ​ដូចម្ដេច​។​ ​គឺ​សេចក្ដី​ខ្មាសបាប​ ​១​ ​សេចក្ដី​ខ្លាច​បាប​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​ ​មាន​ពីរ​យ៉ាងនេះ​ឯង​។​
 ​[​៣៣៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​នេះ​ ​មាន​ពីរ​យ៉ាង​។​ ​ធម៌​ពីរ​យ៉ាង​ ​តើ​ដូចម្ដេច​។​ ​គឺ​ការ​ធ្វើខ្លួន​ ​ឲ្យ​គេ​ប្រដៅ​បាន​ដោយ​ក្រ​ ​១​ ​ការ​មាន​មិត្ត​អាក្រក់​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​ ​មាន​ពីរ​យ៉ាងនេះ​ឯង​។​
 ​[​៣៤០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​នេះ​ ​មាន​ពីរ​យ៉ាង​។​ ​ធម៌​ពីរ​យ៉ាង​ ​តើ​ដូចម្ដេច​។​ ​គឺ​ការ​ធ្វើខ្លួន​ ​ឲ្យ​គេ​ប្រដៅ​បាន​ដោយ​ងាយ​ ​១​ ​ការ​មាន​មិត្ត​ល្អ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​ ​មាន​ពីរ​យ៉ាងនេះ​ឯង​។​
 ​[​៣៤១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​នេះ​ ​មាន​ពីរ​យ៉ាង​។​ ​ធម៌​ពីរ​យ៉ាង​ ​តើ​ដូចម្ដេច​។​ ​គឺ​ការ​ឈ្លាសវៃ​ ​ក្នុង​ធាតុ​ ​១​ ​ការ​ឈ្លាសវៃ​ ​ក្នុង​មនសិការ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​មាន​ពីរ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ១៨៧ | បន្ទាប់
ID: 636852752063235027
ទៅកាន់ទំព័រ៖