ព្រះត្រៃបិដក ភាគ ៤០
[៣៤២] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង។ ធម៌ពីរយ៉ាង តើដូចម្ដេច។ គឺការឈ្លាសវៃ ក្នុងអាបត្តិ
(១) ១ ការឈ្លាសវៃ ក្នុងវិធីចេញចាកអាបត្តិ
(២) ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង។
ចប់ ធម្មវគ្គ ទី៤។
[៣៤៣] ម្នាលភិក្ខុទាំងឡាយ ជនពាលទាំងឡាយនេះ មានពីរពួក។ ជនពាលពីរពួក តើដូចម្ដេច។ គឺជនពាលតែងទទួលភារៈ ដែលមិនទាន់មកដល់
(៣) ១ ជនពាល តែងមិនទទួលភារៈ ដែលមកដល់ហើយ
(៤) ១។ ម្នាលភិក្ខុទាំងឡាយ ជនពាលទាំងឡាយ មានពីរពួកនេះឯង។
(១) ស្គាល់ច្បាស់លាស់ នូវកងអាបត្តិ ទាំង៥កង ឬទាំង៧កង។ (២) ស្គាល់ច្បាស់លាស់ថា អាបត្តិនេះ បរិសុទ្ធដោយទេសនាវិធី អាបត្តិនេះ បរិសុទ្ធដោយកម្មវាចា។ (អដ្ឋកថា) (៣) បានដល់ភារៈ ទាំង១០ គឺ បោសរោងឧបោសថ១ អុជប្រទីប១ ដំកល់ទឹកឆាន់ ទឹកប្រើប្រាស់១ ក្រាលអាសនៈ១ នាំឆន្ទៈ១ នាំបារិសុទ្ធិ១ ប្រាប់រដូវ១ រាប់ចំនួនភិក្ខុ១ ឲ្យឱវាទភិក្ខុនី១ សំដែងបាតិមោក្ខ១ ជាភារៈរបស់ព្រះថេរៈ ៗ មិនទាន់បានអារាធនា ស្រាប់តែភិក្ខុថ្មីទៅធ្វើ ហៅថាទទួលភារៈ ដែលមិនទាន់មកដល់។ (៤) បានដល់ភារៈ ទាំង១០ របស់ព្រះថេរៈ ៗ មិនធ្វើខ្លួនឯង ឬមិនបង្គាប់អ្នកដទៃឲ្យធ្វើ ហៅថា មិនទទួលភារៈ ដែលមកដល់ហើយ។
ID: 636852752521101215
ទៅកាន់ទំព័រ៖