ព្រះត្រៃបិដក ភាគ ៤០

 ​[​៣៤៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្ឌិត​ទាំងឡាយ​នេះ​ ​មាន​ពីរ​ពួក​។​ ​បណ្ឌិត​ពីរ​ពួក​ ​តើ​ដូចម្ដេច​។​ ​គឺ​បណ្ឌិត​ ​តែង​ទទួលភារៈ​ ​ដែល​មកដល់​ហើយ​(​១​)​ ​១​ ​បណ្ឌិត​មិន​ទទួលភារៈ​ ​ដែល​មិនទាន់​មក​(​២​)​ ​ដល់​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្ឌិត​ទាំងឡាយ​ ​មាន​ពីរ​ពួក​នេះឯង​។​
 ​[​៣៤៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជនពាល​នេះ​ ​មាន​ពីរ​ពួក​។​ ​ជនពាល​ពីរ​ពួក​ ​តើ​ដូចម្ដេច​។​ ​គឺ​ជនពាល​ ​មាន​សេចក្ដីសំគាល់​ថា​ ​គួរ​ក្នុង​របស់​ដែល​មិន​(​៣​)​ ​គួរ​ ​១​ ​ជនពាល​ ​មាន​សេចក្ដីសំគាល់​ថា​ ​មិន​គួរ​ក្នុង​របស់​ដែល​(​៤​)​ ​គួរ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជនពាល​ទាំងឡាយ​ ​មាន​ពីរ​ពួក​នេះឯង​។​
 ​[​៣៤៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្ឌិត​ទាំងឡាយ​នេះ​ ​មាន​ពីរ​ពួក​។​ ​បណ្ឌិត​ពីរ​ពួក​ ​តើ​ដូចម្ដេច​។​ ​គឺ​បណ្ឌិត​មាន​សេចក្ដីសំគាល់​ថា​ ​មិន​គួរ​ ​ក្នុង​របស់​ដែល​មិន​គួរ​ ​១​ ​បណ្ឌិត​មាន​សេចក្ដីសំគាល់​ថា​ ​គួរ​ ​ក្នុង​របស់​ដែល​គួរ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្ឌិត​ទាំងឡាយ​ ​មាន​ពីរ​ពួក​នេះឯង​។​
 ​[​៣៤៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជនពាល​ទាំងឡាយ​នេះ​ ​មាន​ពីរ​ពួក​។​ ​ជនពាល​ពីរ​ពួក​ ​តើ​ដូចម្ដេច​។​ ​គឺ​ជនពាល​ ​មាន​សេចក្ដីសំគាល់​ថា​ ​មាន​អាបត្តិ​ ​
​(​១​)​ ​គ្រាន់តែ​ផ្ទុយគ្នា​នឹង​ភិក្ខុ​ពាល​វិញ​ប៉ុណ្ណោះ​ ​(​ឧបោស​ថ​ក្ខន្ធ​ក​)​។​ ​(​២​)​ ​គ្រាន់តែ​ផ្ទុយគ្នា​នឹង​ភិក្ខុ​ពាល​វិញ​ប៉ុណ្ណោះ​ ​(​ឧបោស​ថ​ក្ខន្ធ​ក​)​។​ ​(​៣​)​ ​សំគាល់​ក្នុង​សាច់​ ​ទាំង១០​ ​យ៉ាង​ ​មានសាច់​សីហ​ ​ជាដើម​ ​ដែល​មិន​គួរ​ឆាន់​ ​ថា​សាច់​គួរ​ឆាន់​វិញ​។​ ​(​៤​)​ ​សំគាល់​ក្រៅពី​សាច់​ ​ទាំង១០យ៉ាង​ ​មានសាច់​ក្រពើ​ ​សាច់​ឆ្មា​ ​ជាដើម​ ​ដែល​គួរ​ឆាន់​បាន​ ​ថា​មិន​គួរ​ឆាន់​វិញ​។​ ​(​មើល​សមុដ្ឋាន​វារៈ​ ​បរិវា​រៈ​ ​ពិស្ដារ​ជាង​)​។​
ថយ | ទំព័រទី ១៨៩ | បន្ទាប់
ID: 636852753102344461
ទៅកាន់ទំព័រ៖