ព្រះត្រៃបិដក ភាគ ៤០
[៥១] ម្នាលភិក្ខុទាំងឡាយ ភវង្គចិត្តនេះ មានរស្មីផ្សាយចេញ ដ្បិតភវង្គចិត្តនោះឯង ផុតស្រឡះ ចាកឧបកិ្កលេសទាំងឡាយ ដែលជាអាគន្តុកៈ។
ចប់ វគ្គ ទី៥។
[៥២] ម្នាលភិក្ខុទាំងឡាយ ភវង្គចិត្តនេះ មានរស្មីផ្សាយចេញ ប៉ុន្តែភវង្គចិត្តនោះឯង ត្រូវ ឧបកិ្កលេសទាំងឡាយ ជាអាគន្តុកៈ ចូលមកធ្វើឲ្យសៅហ្មង បុថុជ្ជន ជាអ្នកមិនចេះដឹង រមែង មិនស្គាល់ច្បាស់ នូវភវង្គចិត្តនោះ តាមសេចក្ដីពិត ព្រោះហេតុនោះ បានជាតថាគតពោលថា បុថុជ្ជន ជាអ្នកមិនចេះដឹង មិនមានការចំរើនចិត្តទេ។
[៥៣] ម្នាលភិក្ខុទាំងឡាយ ភវង្គចិត្តនេះ មានរស្មីផ្សាយចេញ ដ្បិតភវង្គចិត្តនោះឯង ផុតស្រឡះចាកឧបកិ្កលេសទាំងឡាយ ដែលជាអាគន្តុកៈ អរិយសាវក ជាអ្នកចេះដឹង រមែង ស្គាល់ច្បាស់ នូវភវង្គចិត្តនោះ តាមសេចក្ដីពិត ព្រោះហេតុនោះ បានជាតថាគតពោលថា អរិយសាវក ជាអ្នកចេះដឹង ទើបមានការចំរើនចិត្ត។
[៥៤] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុភពប្រសព្វនឹងមេត្តចិត្ត សូម្បី ១ ផ្ទាត់ម្រាមដៃ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា មានឈានមិនបានលះបង់ ជាអ្នកធ្វើតាមសាសនា ព្រះសាស្តា
ID: 636852702870551366
ទៅកាន់ទំព័រ៖