ព្រះត្រៃបិដក ភាគ ៤០
ក្នុងអនាបត្តិ ១ ជនពាលមានសេចក្ដីសំគាល់ថា ឥតមានអាបត្តិ ក្នុងអាបត្តិ ១។ ម្នាលភិក្ខុទាំងឡាយ ជនពាលទាំងឡាយ មានពីរពួកនេះឯង។
[៣៤៨] ម្នាលភិក្ខុទាំងឡាយ បណ្ឌិតទាំងឡាយនេះ មានពីរពួក។ បណ្ឌិតពីរពួក តើដូចម្ដេច។ គឺបណ្ឌិតសំគាល់ថា ឥតមានអាបត្តិ ក្នុងអនាបត្តិ ១ បណ្ឌិតតែងសំគាល់ថា មានអាបត្តិ ក្នុងអាបត្តិ ១។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតទាំងឡាយ មានពីរពួកនេះឯង។
[៣៤៩] ម្នាលភិក្ខុទាំងឡាយ ជនពាលទាំងឡាយនេះ មានពីរពួក។ ជនពាលពីរពួក តើដូចម្ដេច។ ជនពាលមានសេចក្ដីសំគាល់ថា ធម៌ក្នុងអធម៌ ១ ជនពាលមានសេចក្ដីសំគាល់ថា អធម៌ ក្នុងធម៌ ១។ ម្នាលភិក្ខុទាំងឡាយ ជនពាលទាំងឡាយ មានពីរពួកនេះឯង។
[៣៥០] ម្នាលភិក្ខុទាំងឡាយ បណ្ឌិតទាំងឡាយនេះ មានពីរពួក។ បណ្ឌិតពីរពួក តើដូចម្ដេច។ គឺបណ្ឌិតមានសេចក្ដីសំគាល់ថា អធម៌ ក្នុងអធម៌ ១ បណ្ឌិតមានសេចក្ដីសំគាល់ថា ធម៌ ក្នុងធម៌ ១។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតទាំងឡាយ មានពីរពួកនេះឯង។
[៣៥១] ម្នាលភិក្ខុទាំងឡាយ ជនពាលទាំងឡាយនេះ មានពីរពួក។ ជនពាលពីរពួក តើដូចម្ដេច។ គឺជនពាល មានសេចក្ដីសំគាល់ថា វិន័យ ក្នុង
ID: 636852753451314421
ទៅកាន់ទំព័រ៖