ព្រះត្រៃបិដក ភាគ ៤០

 ​[​៣៥៨​]​ ​មា្ន​លភិ​ក្ខុ​ទាំងឡាយ​ ​អាសវៈ​ទាំងឡាយ​ ​តែង​មិន​ចំរើន​ដល់​បុគ្គល​ពីរ​ពួក​។​ ​បុគ្គល​ពីរ​ពួក​ ​តើ​ដូចម្ដេច​។​ ​គឺ​បុគ្គល​មាន​សេចក្ដីសំគាល់​ថា​ ​អនាបត្តិ​ ​ក្នុង​អនាបត្តិ​ ​១​ ​បុគ្គល​មាន​សេចក្ដីសំគាល់​ថា​ ​អាបត្តិ​ ​ក្នុង​អាបត្តិ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាសវៈ​ទាំងឡាយ​ ​តែង​មិន​ចំរើន​ ​ដល់​បុគ្គល​ពីរ​ពួក​នេះឯង​។​
 ​[​៣៥៩​]​ ​មា្ន​លភិ​ក្ខុ​ទាំងឡាយ​ ​អាសវៈ​ទាំងឡាយ​ ​តែង​ចំរើន​ដល់​បុគ្គល​ពីរ​ពួក​។​ ​បុគ្គល​ពីរ​ពួក​ ​តើ​ដូចម្ដេច​។​ ​គឺ​បុគ្គល​មាន​សេចក្ដីសំគាល់​ថា​ ​ធម៌​ ​ក្នុង​អធម៌​ ​១​ ​បុគ្គល​មាន​សេចក្ដីសំគាល់​ថា​ ​អធម៌​ ​ក្នុង​ធម៌​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាសវៈ​ទាំងឡាយ​ ​តែង​ចំរើន​ដល់​បុគ្គល​ពីរ​ពួក​នេះឯង​។​
 ​[​៣៦០​]​ ​មា្ន​លភិ​ក្ខុ​ទាំងឡាយ​ ​អាសវៈ​ទាំងឡាយ​ ​តែង​មិន​ចំរើន​ដល់​បុគ្គល​ពីរ​ពួក​។​ ​បុគ្គល​ពីរ​ពួក​ ​តើ​ដូចម្ដេច​។​ ​គឺ​បុគ្គល​មាន​សេចក្ដីសំគាល់​ថា​ ​អធម៌​ ​ក្នុង​អធម៌​ ​១​ ​បុគ្គល​មាន​សេចក្ដីសំគាល់​ថា​ ​ធម៌​ ​ក្នុង​ធម៌​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាសវៈ​ទាំងឡាយ​ ​តែង​មិន​ចំរើន​ ​ដល់​បុគ្គល​ពីរ​ពួក​នេះឯង​។​
ថយ | ទំព័រទី ១៩៣ | បន្ទាប់
ID: 636852754254520361
ទៅកាន់ទំព័រ៖