ព្រះត្រៃបិដក ភាគ ៤០
[៣៦១] មា្នលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ តែងចំរើនដល់បុគ្គលពីរពួក។ បុគ្គលពីរពួក តើដូចម្ដេច។ គឺបុគ្គលមានសេចក្ដីសំគាល់ថា វិន័យ ក្នុងអវិន័យ ១ បុគ្គលមានសេចក្ដីសំគាល់ថា អវិន័យ ក្នុងវិន័យ ១។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ តែងចំរើនដល់បុគ្គលពីរពួកនេះឯង។
[៣៦២] មា្នលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ តែងមិនចំរើនដល់បុគ្គលពីរពួក។ បុគ្គលពីរពួក តើដូចម្ដេច។ គឺបុគ្គលមានសេចក្ដីសំគាល់ថា អវិន័យ ក្នុងអវិន័យ ១ បុគ្គលមានសេចក្ដីសំគាល់ថា វិន័យ ក្នុងវិន័យ ១។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ តែងមិនចំរើន ដល់បុគ្គលពីរពួកនេះឯង។
ចប់ ពាលវគ្គ ទី៥។
ចប់ ទុតិយបណ្ណាសក។
ID: 636852754568208303
ទៅកាន់ទំព័រ៖