ព្រះត្រៃបិដក ភាគ ៤០

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពីរ​ពួក​នេះ​ ​គេ​ឲ្យ​ឆ្អែត​បាន​ដោយ​កម្រ​។​ ​
 [​៣៦៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពីរ​ពួក​នេះ​ ​គេ​ឲ្យ​ឆ្អែត​បាន​ដោយ​ងាយ​។​ ​បុគ្គល​ពីរ​ពួក​ ​តើ​ដូចម្តេច​។​ ​គឺ​បុគ្គល​មិន​លាក់​ទុក​ ​របស់​ដែល​រកបាន​មក​ ​១​ ​បុគ្គល​មិន​កញ្ជះកញ្ជាយ​ ​របស់​ដែល​រកបាន​មក​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពីរ​ពួក​នេះ​ ​គេ​ឲ្យ​ឆ្អែត​បាន​ដោយ​ងាយ​។​ ​
 [​៣៦៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​ពីរ​យ៉ាងនេះ​ ​ជា​បច្ច័យ​ដើម្បី​នាំឲ្យ​រាគៈ​កើតឡើង​។​ ​ធម៌​ពីរ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​សុភនិមិត្ត​ ​១​ ​អយោ​និ​សោ​មនសិការ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ពីរ​យ៉ាងនេះ​ ​ជា​បច្ច័យ​ ​ដើម្បី​នាំឲ្យ​រាគៈ​កើតឡើង​។​ ​
 [​៣៦៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​ពីរ​យ៉ាងនេះ​ ​ជា​បច្ច័យ​ ​ដើម្បី​នាំឲ្យ​ទោសៈ​កើតឡើង​។​ ​ធម៌​ពីរ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​បដិឃ​និមិត្ត​ ​១​ ​អយោ​និ​សោ​មនសិការ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ពីរ​យ៉ាងនេះ​ ​ជា​បច្ច័យ​ ​ដើម្បី​នាំឲ្យ​ទោសៈ​កើតឡើង​។​ ​
ថយ | ទំព័រទី ១៩៦ | បន្ទាប់
ID: 636852755193464066
ទៅកាន់ទំព័រ៖