ព្រះត្រៃបិដក ភាគ ៤០
[៣៧០] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយពីរយ៉ាងនេះ ជាបច្ច័យ ដើម្បីនាំឲ្យមិច្ឆាទិដិ្ឋ កើតឡើង។ ធម៌ពីរយ៉ាង តើដូចម្តេច។ គឺសូរសំឡេងគឹកកង អំពីសំណាក់អ្នកដទៃ (ការស្តាប់អសទ្ធម្ម) ១ អយោនិសោមនសិការ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ពីរយ៉ាងនេះ ជាបច្ច័យ ដើម្បីនាំឲ្យមិច្ឆាទិដ្ឋកើតឡើង។
[៣៧១] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយពីរយ៉ាងនេះ ជាបច្ច័យ ដើម្បីនាំឲ្យសម្មាទិដិ្ឋ កើតឡើង។ ធម៌ពីរយ៉ាង តើដូចម្តេច។ គឺសូរសំឡេង អំពីសំណាក់អ្នកដទៃ (ការស្តាប់ព្រះសទ្ធម្ម) ១ យោនិសោមនសិការ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ពីរយ៉ាងនេះ ជាបច្ច័យដើម្បី នាំឲ្យសម្មាទិដិ្ឋកើតឡើង។
[៣៧២] ម្នាលភិក្ខុទាំងឡាយ អាបតិ្តទាំងឡាយនេះ មានពីរយ៉ាង។ អាបតិ្តពីរយ៉ាង តើដូចម្តេច។ គឺលហុកាបតិ្ត ១ គរុកាបតិ្ត ១។ ម្នាលភិក្ខុទាំងឡាយ អាបតិ្តទាំងឡាយ មានពីរយ៉ាងនេះឯង។
[៣៧៣] ម្នាលភិក្ខុទាំងឡាយ អាបតិ្តទាំងឡាយនេះ មានពីរយ៉ាង។ អាបតិ្តពីរយ៉ាង តើដូចម្តេច។ គឺទុដ្ឋុល្លាបត្តិ (អាបតិ្តថ្លោស គឺបារាជិក សង្ឃាទិសេស) ១ អទុដ្ឋុល្លាបត្តិ (អាបត្តិមិនថ្លោស គឺអាបត្តិទាំង ៥ កង) ១។ ម្នាលភិក្ខុទាំងឡាយ អាបតិ្តទាំងឡាយ មានពីរយ៉ាងនេះ។
ID: 636852755506491970
ទៅកាន់ទំព័រ៖