ព្រះត្រៃបិដក ភាគ ៤០

 ​[​៣៧៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អា​បតិ្ត​ទាំងឡាយ​នេះ​ ​មាន​ពីរ​យ៉ាង​។​ ​អា​បតិ្ត​ពីរ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​សាវ​សេ​សា​បតិ្ត​ ​(​អា​បតិ្ត​ទាំង៥កង​)​ ​១​ ​អ​នវ​សេ​សា​បតិ្ត​ ​(​អា​បតិ្ត​បារាជិក​)​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អា​បតិ្ត​ទាំងឡាយ​ ​មាន​ពីរ​យ៉ាងនេះ​ឯង​។​ ​

​ចប់​ ​អាសា​វគ្គ​ ​ទី១​។​


 [​៣៧៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នកមាន​សទ្ធា​ ​កាលបើ​បន់ស្រន់​ ​ដោយ​ប្រពៃ​ ​គប្បី​បន់ស្រន់​ ​យ៉ាងនេះ​ថា​ ​ព្រះ​សារីបុត្ត​ ​និង​ព្រះ​មោគ្គល្លាន​ ​មាន​សភាព​យ៉ាងណា​ ​អាត្មាអញ​ ​សូមឲ្យ​មាន​សភាព​ដូច្នោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សារីបុត្ត​ ​និង​មោគ្គល្លាន​នេះ​ ​ជា​ជញ្ជីង​ ​ជាខ្នាត​នៃ​ពួក​ភិក្ខុ​ ​ជា​សាវក​របស់​តថាគត​។​ ​
 [​៣៧៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ជា​អ្នកមាន​សទ្ធា​ ​កាលបើ​បន់ស្រន់​ ​ដោយ​ប្រពៃ​ ​គប្បី​បន់ស្រន់​ ​យ៉ាងនេះ​ថា​ ​ខេមា​ភិក្ខុនី​ក្តី​ ​ឧប្បល​វណ្ណា​ភិក្ខុនី​ក្តី​ ​មាន​សភាព​យ៉ាងណា​ ​អ​ត្មា​អញ​ ​សូមឲ្យ​មាន​សភាព​ដូច្នោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ខេមា​ភិក្ខុនី​នេះ​ក្តី​ ​ឧប្បល​វណ្ណា​ភិក្ខុនី​នេះ​ក្តី​ ​ជា​ជញ្ជីង​ ​ជាខ្នាត​នៃ​ពួក​ភិក្ខុនី​ ​ជា​សាវិកា​របស់​តថាគត​។​ ​
ថយ | ទំព័រទី ១៩៨ | បន្ទាប់
ID: 636852755799128708
ទៅកាន់ទំព័រ៖